ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីខ្មែរ ថ្កោលទោសការវាយប្រហារនៅស្រីលង្កា ដែលមានអ្នកស្លាប់ជិត៣០០នាក់
23, Apr 2019 , 8:46 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដោយបំផ្ទុះគ្រាប់បែក នៅប្រទេសស្រីលង្កា នាពេលថ្មីៗនេះ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ដល់ទៅជីត៣០០នាក់ និងរងរបួសជិត៥០០នាក់។



ការថ្កោលទោសនេះ គឺធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ បន្ទាប់មក ប្រមុខរដ្ឋាភិបាល ក៏បានដាស់តឿនកងកម្លាំងប្រដាប់អាវុធកម្ពុជា ឲ្យយកបញ្ហានៅស្រីសង្កាធ្វើជាមេរៀន ហើយត្រូវប្រុងប្រយ័ត្នឲ្យកាន់តែខ្ពស់ចំពោះសន្តិសុខជាតិ៕ 


Tag:
 ហ៊ុន សែន​
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com