អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A10 និង A20 ទទួលបានការគាំទ្រយ៉ាងច្រើន និងលក់ដាច់ខ្លាំងក្នុងទីផ្សារកម្ពុជា
× ភ្នំពេញថ្ងៃទី២៣ ខែមេសា ២០១៩៖ បើយោងតាមប្រធានផ្នែកលក់ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង ចាប់តាំងពីថ្ងៃដាក់សម្ពោធលក់ជាផ្លូវការ កាលពីដើមខែមេសា ឆ្នាំ២០១៩ កន្លងទៅ Samsung Galaxy A10 និង A20 គឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ដោយចំនួនទិញពីអតិថិជន មានការកើនឡើងយ៉ាងច្រើនគួរឱ្យភ្ញាក់ផ្អើលបំផុត។
ប្រធានផ្នែកលក់ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង បញ្ជាក់ទៀតថាមកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបានជោគជ័យយ៉ាងខ្លាំង សម្រាប់ទីផ្សារស្មាតហ្វូន ស្ថិតក្នុងតម្លៃសមរម្យបំផុត ក្នុងប្រទេសកម្ពុជា។
បើតាម ប្រធានផ្នែកលក់ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន សាមសុង ដដែល អ្វីដែលធ្វើឲ្យ Samsung Galaxy A10 និង A20 អាចទាក់ចិត្ត និងទទួលបានប្រជាប្រិយភាពហួសពីការស្មាននោះ គឺដោយសារតែវាមានរូបរាងស្លីមស្អាតបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាច្បាស់ ទំហំផ្ទុកធំ ថាមពលថ្មធំ បច្ចេកវិទ្យាស្កេនក្រយៅដៃ និងប្រើផ្ទៃមុខដើម្បីដោះសោរ។ ជាពិសេសស្មាតហ្វូនទាំងពីរនេះ អមមកជាមួយតម្លៃ ដែលអាចទទួលយកបានបើធៀបទៅនឹងផលិតផលស្មាតហ្វូនដទៃទៀត ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះហើយ ដែលជាមូលហេតុ ទាក់យកចិត្តរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើននោះ។
ចំពោះ Galaxy A10 គឺមានតម្លៃត្រឹមតែ $139 ប៉ុណ្ណោះ។ រីឯ Galaxy A20 វិញគឺមានតម្លៃតែ $179 ជាមួយនឹងជម្រើស ៣ ពណ៌ដ៏ស៊ីវិល័យគឺ៖ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ក្រហម។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com