ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«យុវជនជនជាតិដើម» បោះបង់ចម្រៀង-របាំប្រពៃណី ចាប់យកចម្រៀងសម័យ
23, Apr 2019 ,
11:07 am
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
រតនគិរី៖ ចម្រៀង និងរបាំងប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅចំនួន៥បទ ដែលបានសម្តែងនៅក្នុងសហគមន៍កាទៀង នៅក្នុងស្រុកលំផាត់ សុទ្ធសឹងតែជាសិល្បករចាស់ៗ។ អវត្តមានយុវជនជនជាតិព្រៅក្នុងការបន្តវេនថែរក្សាចម្រៀង និងរបាំប្រពៃណី ដែលជាមរតកដូនតារបស់ពួកគេ គឺជាក្តីកង្វល់របស់សិល្បករចាស់ៗទាំងនោះ។ ស្ត្រីវ័យចំណាស់ម្នាក់តំណាងឲ្យក្រុមរបាំប្រពៃណីជនជាតិព្រៅ បានប្រាប់សារព័ត៌មានថ្មីៗថា យុវជនជនជាតិដើមរបស់ពួកគាត់បច្ចុប្បន្ន សប្បាយនឹងច្រៀងសម័យ និងការរាំធុងបាសច្រើនជាង ច្រៀងចម្រៀង និងរាំរបាំប្រពៃណីដែលបន្សល់ទុកពីដូនតារបស់យុវជនទាំងនោះ។
«កាលពីមុនមានយុវជនច្រើន តែឥឡូវ ពួកគេមានគ្រួសារ មានកូន ពួកគេអត់បានមករាំទៀតទេ។ ខ្លះទៀត គេ (យុវជនជនជាតិដើមភាគតិចព្រៅ) ប្រាប់ខ្ញុំថា រាំបទញាក់សប្បាយជាង រាំរបាំប្រពៃណី»។ នេះជាសម្តីរបស់សិល្បករវ័យចំណាស់ម្នាក់បានប្រាប់សារព័ត៌មានថ្មីៗ នៅក្នុងបេសកកម្មទី៣ នៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» កាលពីចុងឆ្នាំ២០១៨កន្លងទៅ នៅក្នុងខេត្តរតនគិរី។
ក្រុមសិល្បករដែលបានបង្រៀនយុវជនរបស់ពួកគាត់ឲ្យបន្តវេនរបាំប្រពៃណីរបស់ជនជាតិព្រៅ បញ្ជាក់យ៉ាងដូច្នេះ៖ ទោះបីជា ពួកគាត់(យុវជនជនជាតិព្រៅ) រាំរបាំជនជាតិក៏ដោយ ក៏ជើងរបស់គាត់នៅញាក់ដូចរាំធុងបាសដដែល ហើយយុវជនទាំងនោះ ក៏មិនចង់រាំរបាំប្រពៃណីរបស់ពួកគេដែរ ព្រោះខ្លាចរាំខុសចង្វាក់, ពួកគេនៅតែចូលចិត្តរាំសម័យជាង។
អត្ថបទទាក់ទង
«ធុងបាស» ទាញក្មេងៗជនជាតិគ្រឹង ឲ្យងាកចេញពីប្រពៃណីខ្លួន
ឆ្លើយតបនឹងក្តីបារម្ភខ្លាចចម្រៀង និងរបាំប្រពៃណីពីដូនតាបាត់បង់ ជនជាតិដើមភាគតិចព្រៅដែលរស់នៅភូមិភាគឦសាននៃស្រុកលំផាត់ ខេត្តរតនគិរី ទាំងនោះ នៅតែព្យាយាមរក្សាវប្បធម៌ប្រពៃណីរបស់ខ្លួនដដែល។
ខាងក្រោមនេះជាទិដ្ឋភាពនៃការចម្រៀង និងរាំរបាំប្រពៃណីរបស់ជនជាតិដើមភាគតិពៅចចំនួន៥បទ។ បទចម្រៀងទាំងនោះមានអត្តសញ្ញាណយ៉ាងដូច្នេះ បទទី១៖ ប្រគំឡើងសម្រាប់សុំទឹកភ្លៀង, បទទី២៖ ប្រគំឡើងសម្រាប់ទទួលភ្ញៀវ កំដរភ្ញៀវក្នុងពិធីអ្វីមួយ, បទទី៣៖ ប្រគំឡើងសម្រាប់សែនព្រេនដូនតា អ្នកតា ទេវតាជាដើម, បទទី៤៖ ប្រគំឡើងសម្រាប់ដាស់តឿនកុមារឲ្យខិតខំសិក្សារៀនសូត្រ និងបទទី៥៖ ប្រើនៅពេលជួបជុំញាតិមិត្ត អ្នកភូមិជាដើម។ សូមអញ្ជើញទស្សនាដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រតនគិរី
Mercedes-Benz និងកំណប់អាថ៌កំបាំង
ជនជាតិដើមភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម