ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Hello VOA៖ គ្រោះថ្នាក់​ចរាចរណ៍​ជា​ក្តីកង្វល់​ទូទៅ​ដែល​ត្រូវតែ​ដោះស្រាយ​បន្ទាន់​
23, Apr 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​មាន​ក្តីកង្វល់​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើន​ឡើងជា​លំដាប់ ជាពិសេស​នៅក្នុង​អំឡុងពេល​បុណ្យ​សង្ក្រាន្ត​កន្លងមក​មាន​អ្នកស្លាប់​ចំនួន ៥២ នាក់​និង​រងរបួស​ធ្ងន់​និង​ស្រាល​ជិត ២០០ នាក់​ដែល​ខ្ពស់ជាង​ឆ្នាំមុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកវិភាគ​។ លោក ឱក សេរី​សោ​ភក្តិ៍ អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​ស្នើឡើង ក្នុង​កម្មវិធី​ហេ​ឡូ​វី​អូ​អេ កាលពី​ថ្ងៃ​ច័ន្ទ​ថា គួរតែមាន​ការពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ជនល្មើស ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផ្លូវថ្នល់ និង​ការអប់រំ​ពលរដ្ឋ​ជាប្រចាំ​ជាដើម​។ លោក សោ​ភក្តិ៍ បន្ថែមថា អាជ្ញាធរ​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់ បើ​ដូច្នេះ​នឹងមាន​អ្នកស្លាប់​បាត់បង់​ជីវិត​កាន់តែច្រើន​ទៀត​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com