អត្ថបទពាណិជ្ជកម្ម
​អតិថិជន​១២​នាក់ ឈ្នះ​រង្វាន់​ធំ​៤០​លាន​រៀល និង​ដំណើរ​កម្សាន្ត​ទៅ​អង់គ្លេស ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​
23, Apr 2019 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រជាជន​កម្ពុជា​ភាគច្រើន បាន​សែន​ផ្លែ​ល្វា​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដើម្បី​ទទួលបាន សិរី​មង្គល​សម្រាប់​ក្រុមគ្រួសារ ការងារ និង​មុខ​ជំនួញ​ផ្សេងៗ ចុះ​អ្នក​ទាំង ១២​នាក់​នេះ គាត់​ដាក់​សែន​អ្វី​ដែរ បានជា​ពួកគាត់​មានសំណាង​ម្ល៉េះ ឈ្នះ​សុទ្ធតែ​រង្វាន់​ធំ ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ក្នុងកំឡុងពេល​ចូលឆ្នាំ​ខ្មែរ​កន្លងទៅនេះ តោះ​សាក​ស្វែងយល់​ពី ពួកគាត់​មួយចំនួន​បន្តិច​មើល​។​
 
​បងប្រុស ភន ភ័​ក្រ ពី​ខេត្តកំពង់ស្ពឺ​ប្រាប់ថា​៖ «​ខ្ញុំ​ក៏​មិនដឹង​ដែរ​ថា ដាក់​សែន​ស្រា​បៀ​កម្ពុជា អោយ​ទេវតា​លាយ​ជាមួយ​ផ្លែ​ល្វា ខ្ញុំ​មានសំណាង​ចឹ​ង​នោះ តាមពិត​ខ្ញុំ​ចង់​ផឹក​ខ្លួនឯង​ដែរ​ទេ​»​។​
​អតិថិជន​ម្នាក់ទៀត គឺ​លោក ព្រឹម ព្រឿ​ន ពី​ខេត្តកណ្តាល ឲ្យ​ដឹង​ដូច្នេះ​៖ «​អត់​ដឹង​ដែរ តែ​ស្រា​បៀ​កម្ពុជា ឆ្ងាញ់​ហើយ ឃើញ​មាន​គេ​ត្រូវ​រង្វាន់​ច្រើន ចេះតែ​សែន​សែន​ទៅ ដឹងអី​ឈ្នះ​មែន​»​។​


 
​លោក ជិន ជឿន អ្នករស់នៅ​ភ្នំពេញ​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ធំ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា​ដែរនោះ បានបញ្ជាក់​ឲ្យ​ដឹងថា​៖«​ខ្ញុំ​ក៏​មិនដឹង​ដែរ តែដោយសារ​ចូលចិត្ត​ផឹកស្រា​បៀ​កម្ពុជា ហើយ​ធ្លាប់​ចូល​មើលឃើញ​រោងចក្រ​ធំ​ស្អាត មាន​អនាម័យ​ល្អ ប្រើ​ឧបករណ៍​សម្រាប់​ផលិត​ស្រា​បៀ និង ភេសជ្ជៈ​ផ្សេងៗ​សុទ្ធ​ទំនើប និង​ស្តង់ដារ ដូច្នេះហើយ ក៏​ទិញ​យកមក​សែន​ទៅ​»​។​


 
អតិថិជន​ម្នាក់ទៀត រស់នៅក្នុង​ខណ្ឌ​ច្បារអំពៅ ឈ្មោះ ហុក សួរ បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ប្រពន្ធ​ខ្ញុំ​អ្នក​សែន ខ្ញុំ​អ្នក​ផឹក ក៏​ស្រាប់ តែ​ឃើញ​រង្វាន់​ធំ​លើ​ក្រវិល​កំប៉ុង​នេះ​តែម្តង​»​។​
​លោក ណាក ម៉ាប់ ពី​បន្ទាយមានជ័យ ដែល​ឈ្នះ​រង្វាន់​ធំ​ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ម្នាក់​ដែរនោះ បញ្ជាក់ថា​៖«​ខ្ញុំ​មិនដឹង​ដែរ ប្អូនប្រុស​ប្រាប់ថា​គាត់​ចង់​ផឹក​ជុំគ្នា ពេល​ចូលឆ្នាំ ហើយ​ផ្តាំ​អោយ​ទិញ​កម្ពុជា​មក ខ្ញុំ​ក៏​ទិញ​យកទៅ​សែន​ទៅ សម្រាប់​ទេវតា​ផង និង ប្អូនប្រុស​ខ្លួនឯង​ផង​»​។​


 
​ដោយឡែក លោក ហ៊ី ឈុន​លាត អ្នក​ខេត្តកំពង់ចាម ដែលមាន​សំណាង​ដូចគ្នានេះ បញ្ជាក់ថា​៖ »​ខ្ញុំ​ថា​ទិញ​មក​សម្រាប់​សែន​ទេវតា​ផង និង​ទទួលភ្ញៀវ​ធ្វើបុណ្យ​សង្ឃទាន អោយ​ឪពុក​ខ្ញុំ​ដែល​បាន​ចែក​ឋាន​ផង ហើយ​សំណាង​ក៏​ស្រាប់តែ​គាស់​ឃើញ​រង្វាន់​ធំ​ខ្លួនឯង​ទៀត​»​។​


 
​រីឯ​លោក លឿន ឌុល ពី​ស្រុក​ស្ទោង ខេត្តកំពង់ធំ បញ្ជាក់​ដូច្នេះ​៖ «​ខ្ញុំ​ចូលចិត្ត​ស្រា​បៀ កម្ពុជា ខ្លួនឯង​ទេ ហើយ​ទិញ​មក​សែន​ទៅ ព្រោះ​ទេវតា​សោយ​ហើយ គឺ​ដល់​វេន​ខ្ញុំ​។ តែ​ដឹងអី សំណល់​ទេវតា សល់​មក​ដោយ​ទាំង​រង្វាន់​ធំ​ទៀត ស្រែក​ហ៊ោ​ពេញ​ភូមិ​ពេល​គាស់​ឃើញ រង្វាន់​៤០​លាន​រៀល​»​។ 


 
​លោក ម៉ៃ​ឃើ​ល សុវណ្ណ ទទួលខុសត្រូវ​លើ​ការងារ​បើក​រង្វាន់​ប្រាប់ថា​៖«​វត្តមាន​អ្នក​ទាំង ១២​នាក់ ទៅដល់​រោងចក្រ​ស្រា​បៀ​កម្ពុជា ដើម្បី​បំពេញ​ឯកសារ​ទទួល​រង្វាន់ ក៏​ធ្វើអោយ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ភ្ញាក់ផ្អើល​ដែរ ព្រោះ​វា​ជា​លើកទីមួយ​ហើយ ដែលមាន​អ្នក​មក​បើក​រង្វាន់​ធំ ៤០​លាន​រៀល រហូតដល់​ចំនួន​១២​នាក់ មក​បើក​ក្នុង​ថ្ងៃ​តែមួយ ព្រោះ​កន្លងមក​មានតែ​រង្វាន់ ៤​លាន​រៀល​ទេ ដែលមាន​អ្នក​មក​បើក​ច្រើន​លើសពី​ដប់​នាក់​»​។ 















 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com