ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ​អនុញ្ញាត​ឲ្យ​លោក រៀល ខេ​ម​រិ​ន្ទ្រ​បង្កើត​បក្ស​ឈ្មោះ «​ខ្មែរ​អភិរក្សនិយម​»
23, Apr 2019 , 4:56 pm        
រូបភាព
ដោយ: ថ្មីៗ
​សំណើ​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេ​ម​រិ​ន្ទ្រ ទទួលបាន​ភ្លើង​ខៀវ​ពី​ក្រសួងមហាផ្ទៃ​ហើយ​។ តាមរយៈ​លិខិតផ្លូវការ​មួយ​កាលពី​ថ្ងៃទី​២៣ ខែមេសា សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង អនុញ្ញាត​ឲ្យ​អ្នកនយោបាយ​ដែល​ទើប​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​រូបនេះ បង្កើត​បក្ស​ដែលមាន​ឈ្មោះថា «​ខ្មែរ​អភិរក្សនិយម​»​។​


អត្ថបទទាក់ទង


​ក្នុង​សេចក្តីជូនដំណឹង សម្តេច ស ខេង បាន​ប្រាប់​ទៅ​លោក រៀល ខេ​ម​រិ​ន្ទ្រ ឲ្យ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ តាម​មាត្រា​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​ទទួលបាន​នូវ​សុពលភាព និង​អាចធ្វើ​សកម្មភាព​ស្របច្បាប់​បាន​៕


Tag:
 រៀល ខេមរិន្ទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com