ជាតិ
សង្គមជាតិ
មនុស្ស​២​នាក់​ស្លាប់ និង​ផ្ទះ​៨១​ខ្នង​រង​ការខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ខេត្តបន្ទាយមានជ័យ​
23, Apr 2019 , 10:19 pm        
រូបភាព
រូបភាពពីអគ្គ​ស្នង​ការ​នគរបាលជាតិ​
រូបភាពពីអគ្គ​ស្នង​ការ​នគរបាលជាតិ​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​មនុស្ស​២​នាក់​ស្លាប់ និង​ផ្ទះ​៨១​ខ្នង ខូ​ត​ខាត​ជា​ដំណំ ដោយសារ​បាតុភូតធម្មជាតិ នៅ​ស្រុក​ចំនួន​៤ ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២២ ខែមេសា​។ ស្រុក​ចំនួន​៤​ដែល​រង​ការ​ខូ​ត​ខាត​នោះ មានដូចជា ស្រុក​ភ្នំស្រុក ស្រុក​ព្រះនេត្រព្រះ ស្រុក​ស្វាយចេក និង​ក្រុង​សិរី​សោ​ភណ្ឌ​។ នេះ​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​។ 


 
​របាយការណ៍​ដែល​អគ្គស្នងការ​នគរ​បាល​ជាតិ​ទទួលបាន​ពី​ស្រុក​ចំនួន​៤​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា មនុស្ស​២​នាក់​ស្លាប់​នេះ ដោយសារ​រន្ទះបាញ់​នៅពេល​ពួកគេ​ជិះ​ម៉ូតូ គ្រា​មាន​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​។ ចំណែក​មនុស្ស​២​នាក់​ទៀត រងរបួស​ដោយ​សាររ​លំ​ផ្ទះ​លើ ។ រីឯ​គោ​៥​ក្បាល​ទៀត បាន​ងាប់​ដោយសារ​បាតុភូតធម្មជាតិ​នេះដែរ​។​
 
​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល ផ្ទះ​ប្រជាពលរដ្ឋ​៨១​ខ្នង រួមទាំង​រោង​ម៉ាស៊ីនកិនស្រូវ​២​ខ្នង​, ឃ្លាំង​១​ខ្នង និង​សាលាឆទាន​១​ខ្នង​រង​ខូចខាត​ទៀតផង​។ 
 
​បើ​គិត​ចាប់ពី​ថ្ងៃទី​០១ មករា ដល់​ថ្ងៃទី​២២ ខែមេសា មាន​បាតុភូត​ខ្យល់​កន្ត្រាក់ កើតឡើង​ចំនួន​៨៣​ករណី នៅ​២៣​រាជធានី​-​ខេត្ត លើកលែងតែ​ខេត្ត កំពត និង​ត្បូងឃ្មុំ​។ បាតុភូត​នេះ​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ប្រមាណ​២៣០០​ខ្នង និង​មាន​មនុស្ស​រងរបួស និង​ស្លាប់​ជិត​៤០​នាក់​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​៕
 
 

Tag:
 មនុស្ស​
 ​ផ្ទះ​
 ​សត្វ​
 ​ខ្យល់​កន្ត្រាក់​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com