ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើអ្នកត្រូវការឧស្សាហ៍ពិនិត្យមើលជាតិខ្លាញ់ក្នុងឈាមដែរទេ?
× ការលើសជាតិខ្លាញ់ក្នុងឈាម ប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ យ៉ាងណាមិញ មជ្ឈមណ្ឌលសម្រាប់បង្ការ និងគ្រប់គ្រងជំងឺរបស់អាមេរិក (CDC) បាននិយាយថា ក្បួនណែនាំថ្មីសម្រាប់មនុស្សពេញវ័យអាយុចាប់ពី ២០ឆ្នាំឡើងទៅគួរតែពិនិត្យមើលជាតិខ្លាញ់ក្នុងឈាមជារៀងរាល់ ៥ឆ្នាំម្តង។
ប៉ុន្តែភ្នាក់ងារមួយនេះនិយាយទៀតថា អ្នកប្រហែលជាត្រូវការឧស្សាហ៍ពិនិត្យមើលខ្លាញ់នេះញឹកបន្តិចបើសិនជា៖
• អ្នកជាស្ត្រីអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ឬបុរសអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ
• កម្រិតកូឡេស្តេរ៉ុលសរុបចាប់ពី ២០០mg/dL ឡើងទៅ
• កម្រិតកូឡេស្តេរ៉ុលល្អទាបជាង ៤០mg/dL
• ក្រៅពីលើសកូឡេស្តេរ៉ុល អ្នកមានកត្តាប្រឈមនឹងជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលផ្សេងៗទៀតដូចជា លើសសម្ពាធឈាម ឬកំពុងតែធាត់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com