អត្ថបទពាណិជ្ជកម្ម
សិស្ស​វិទ្យាល័យ​ម្នាក់ ត្រូវ​រង្វាន់​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់
24, Apr 2019 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
​តែ​បៃតង អ៊ី​ឈី​តាន់ នៅតែ​បន្ត​ចែក​រង្វាន់​ប្រាក់​លាន ទៅដល់​អតិថិជន​រប​ស់​ខ្លួន​ជា​បន្តបន្ទាប់​។ ថ្មីៗ​នេះ យុវតី​ម្នាក់​ឈ្មោះ ស៊ីម ដា​នី​ត អាយុ​១៧​ឆ្នាំ មានសំណាង​បានឈ្នះ​រង្វាន់​ធំ គឺ​ទឹកប្រាក់​១០០​លាន​រៀល​។ អតិថិជន​រូបនេះ​ជា​សិស្ស​វិទ្យាល័យ ហ៊ុន សែន អង្គរ​បូរី ខេត្តតាកែវ និង​មាន​ទីលំនៅ​ក្នុងភូមិ​អង្គរ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​
 
​កញ្ញា ស៊ីម ដា​នី​ត បាន​ប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅដ្ឋាន​ថា នាង​តែង​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ ក្រូចឆ្មារ​ទឹកឃ្មុំ ទទួលទាន​ជាប្រចាំ​។ នាង​រៀបរាប់​ទៀតថា កាលពី​សប្តាហ៍​កន្លងទៅ រូបគេ​បាន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​មួយ​ដប ពី​អ្នកលក់​ដែល​នៅ​ជិត​ផ្ទះ​មក​ទទួលទាន ក៏មាន​សំណាង​ត្រូវ​រង្វាន់​100​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង​។ «​ខ្ញុំ​បាន​ស្រែកប្រាប់​អ្នកលក់ និង​អ្នកជិតខាង​មក​ចោមរោម​មើល និង​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅ​នឹង​គម្រប​ដប​»​។ នេះ​ជា​បញ្ជាក់​ពី​អារម្មណ៍​រំភើប បន្ទាប់ពី​ដឹងថា​ខ្លួន​បានឈ្នះ​រង្វាន់​។​




 
​បើតាម យុវ​សិស្ស ស៊ីម ដា​នី​ត ប្រាក់រង្វាន់​នេះ នាង​នឹង​ជូន​ឪពុក​-​ម្តាយ​យកទៅ​សងបំណុល​គេ ហើយ​មួយចំនួនទៀត​ដែល​នៅសល់ គឺ​តុ​ក​សម្រាប់​បន្ត​ការសិក្សា​។​


 
​គួរ​បញ្ជាក់ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ ដែលមាន​ទឹកប្រាក់ ១០០​លាន​រៀល រហូតដល់ ៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន ៧០​រង្វាន់​, ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ និង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាចជា​រូបអ្នក​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com