អត្ថបទពាណិជ្ជកម្ម
Ambient Mode​ថ្មី របស់​ទូរទស្សន៍ Samsung QLED ពិតជា​ផ្តល់​ប្រណិត​ភាព​សម្រាប់​គេហដ្ឋាន​លោកអ្នក​
24, Apr 2019 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ២៤ មេសា ២០១៩៖  ស្រប​ពេលដែល​បច្ចេកវិទ្យា​មានការ​អភិវឌ្ឍន៍​ឥតឈប់ឈរ ក្នុងការ​ផ្តល់ជូន​ការរស់នៅ​កាន់តែ​ងាយស្រួល​នោះ ក្រុមហ៊ុន​បច្ចេកវិទ្យា និង​អេឡិចត្រូនិក​យក្ស ​សាម​សុង ក៏បាន​ប្រកាស និង​ផ្តល់ជូន​នូវ​ភាព​អស្ចារ្យ នៃ​ទូរទស្សន៍ QLED ដ៏​វៃឆ្លាត​បំផុត​ជាមួយនឹង​មុខងារ Ambient Mode ថ្មី​របស់ខ្លួន​។ សម្រាប់​មុខងារ Ambient Mode ថ្មី​នេះដែរ គឺ​ពិតជា​អាច​ផ្តល់នូវ​ប្រណីតភាព និង​ការទាក់ទាញ​បំផុត សម្រាប់​គេហដ្ឋាន​ក៏ដូចជា​បន្ទប់ទទួលភ្ញៀវ​របស់​អ្នក​បាន​។ ជាក់ស្តែង វា​អាច​ផ្លាស់ប្តូរ​អេក្រង់​ទូរទស្សន៍​សាម​សុង QLED របស់​អ្នក ទៅជា​ស៊ុម​រូបភាព ឬ​អាច​បំ​លែង ឱ្យទៅជា​អេក្រង់​ពណ៌ ដូច​ទៅនឹង​ផ្ទៃ​ជញ្ជាំង​របស់​អ្នក​បាន​ផងដែរ ដោយ​ប្រើប្រាស់​ថាមពល​តិច​បំផុត​។
 
​គួរបញ្ជាក់​ផងដែរ​ថា មុខងារ Ambient Mode ថ្មី ដែលមាន​នៅក្នុង​ទូរទស្សន៍ សាម​សុង QLED នេះ​គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ល្អឥតខ្ចោះ ពី​សិល្បករ​ល្បីៗ​ជាច្រើនរូប​ជុំវិញ​ពិភពលោក ដូចជា​៖ Tali Lennox និង Scholten & Baijings ជាដើម​។ លោក  Jongsuk Choo ដែលជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ផ្នែក Visual Display Business នៃ​ក្រុមហ៊ុន​អេឡិចត្រូនិក សាម​សុង បាន​បញ្ជាក់ថា ក្រុមហ៊ុន​អេឡិចត្រូនិក សាម​សុង ពិត​ជាមាន​មោទកភាព​ណាស់ ក្នុងការ​ផ្តល់ជូន​នូវ​មុខងា Ambient Mode ថ្មី​នេះ សម្រាប់​អតិថិជន​ទាំងអស់ ដែល​មិន​គ្រាន់តែ​បន្ថែម​ភាពស្រស់ស្អាត​ដ៏​ល្អ​ឯក សម្រាប់​អេក្រង់​ទូរទស្សន៍ នៅពេល​បិទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​បែបផែន​ជីវិត កាន់តែ​រស់​រវើក និង​ទាន់សម័យ​។ 




 
​គួរ​កត់សម្គាល់ថា ក្រុមហ៊ុន សាម​សុង តែងតែ​នាំមក​ជូន​នូវ​បទពិសោធន៍​នៃ​ជីវិត​ដ៏​រស់​រវើក ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​បំផុត សម្រាប់​លោកអ្នក និង​ពិភពលោក​ទាំងមូល​។ លោកអ្នក​ក៏​អា​ចរក​ជាវ​បាន នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com