ជាតិ
សេដ្ឋកិច្ច
CDC អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ថ្មី​២​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​-​សម្លៀកបំពាក់ នៅ​ខេត្តកណ្តាល​-​កំពង់ស្ពឺ​
25, Apr 2019 , 7:59 am        
រូបភាព
ប្រភពរូបភាព៖ ហ្វេសប៊ុក
ប្រភពរូបភាព៖ ហ្វេសប៊ុក
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ក្រុមហ៊ុន HENG SIM FOOTWEAR និង​ក្រុមហ៊ុន XINRUI (CAMBODIA) GARMENT ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អនុញ្ញាត​ឲ្យ​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​ខេត្តកណ្តាល​-​កំពង់ស្ពឺ​ជា​ស្ថាពរ​។ ក្រុមហ៊ុន​ទាំងពីរ​នេះ មាន​ទុនវិនិយោគ​ជាង​៨​លាន​ដុល្លារ ដែល​អាច​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​៤​ពាន់​កន្លែង​។

 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​CDC កាលពី​ថ្ងៃទី​២៣​មេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន HENG SIM FOOTWEAR CO., LTD. មាន​ទុនវិនិយោគ​៥,៤​លាន​ដុល្លារ​។ ក្រុមហ៊ុន​នេះ នឹង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង នៅ​ភូមិ​រំលេច ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
 
​រីឯ ក្រុមហ៊ុន​XINRUI (CAMBODIA) GARMENT CO., LTD នឹង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាមួយនឹង​ទុនវិនិយោគ​៣​លាន​ដុល្លារ​៕
 

Tag:
 ស្បែកជើង​
  សម្លៀកបំពាក់​
 ​កណ្តាល​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com