អត្ថបទពាណិជ្ជកម្ម
ផ្លូ​ការ​ហើយ​!!! ទីបំផុត OPPO ធ្វើ​ទូរស័ព្ទ Avengers ទាល់តែ​បាន​
24, Apr 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ ខ្សែភាពយន្ត​ខ្នាត​ធំ​ដ៏​ល្បីល្បាញ​របស់ Marvel‘s Avengers Endgame នឹងត្រូវ​ចាក់​ប​ញ្ជាំ​ង​នៅ​ប្រទេស​កម្ពុជា និង នៅតាម​រោងកុន​ល្បីៗ​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​នេះហើយ ស្របពេល​ជាមួយគ្នា​នោះដែរ ក៏មាន Fan Marvel នៅ​កម្ពុជា​រាប់ពាន់នាក់​បាន​កក់​សំបុត្រ​កុន​របស់ Avengers Endgame និង ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូល​ទស្សនា​ខ្សែភាពយន្ត​ដ៏​អស្ចារ្យ​នេះ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការ​បង្ហាញខ្លួន​ទូរស័ព្ទ OPPO F11 Pro Avengers Limited Edition ដ៏​ទាក់ទាញ​កាន់តែ​កៀក​ទៅៗ​នៅ​ថ្ងៃ​ដែល Marvel ជិត​នឹង​ចាក់​បញ្ចាំង​ដូចគ្នា​ដែរ​។ ប៉ុន្តែ​អ្វី​ទៅជា​ចំណុច​ពិសេស​របស់​ទូរស័ព្ទ  OPPO F11 Pro Avengers Limited Edition វា​ស្តាប់​មើលទៅ ហាក់ដូច​ជាមាន​លក្ខណៈ​ពិសេស​ជាង​ទូរស័ព្ទ OPPO F11 Pro ទើបនឹង​ចេញទៅ​ទៀត ព្រោះ​តាម​ការ​កត់ចំណាំ ឃើញថា​ក្រុមហ៊ុន OPPO តែងតែ​ផ្តល់​ភាព​ភ្ញាក់ផ្អើល និង បំពាក់​បច្ចេកវិទ្យា​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដល់​អ្នកប្រើប្រាស់​ទូរស័ព្ទ​គ្រប់គ្នាៗ ពីមួយ​ជំនាន់ ទៅមួយ​ជំនាន់​។ ជាក់ស្តែង OPPO F11 Pro Avengers Limited Edition ប្រាកដ​ណាស់​នឹងមាន​អ្វីៗ​ដែល​ប្លែកៗ និង អស្ចារ្យ​ជាង​ម៉ូ​ឌែ​ល F11 Pro ព្រោះ​គ្រាន់តែ​វា​ភ្ជាប់​គ្នា​ជាមួយនឹង​ប្រេន Avengers ប៉ុណ្ណឹង ឡើង​រង្គោះរង្គើរ Fan បាត់ទៅហើយ ចុះ​ទម្រាំ​តែ       បច្ចេកវិទ្យា​ខាងក្នុង​របស់​វា​ទៀត មិនដឹងថា​កប់​ប៉ុណ្ណា​ទៅ​លោក​អើយ គ្រាន់តែ​មើល​សម្បក​ខាងក្រៅ​ទាំង​ពណ៌ និង ការ​រចនា​ជាមួយ Logo Avengers ឡើង High ម្លឹ​ងៗ​ទៅហើយ ចុះ​ទម្រាំ​ផ្នែក​ខាងក្នុង​របស់ OPPO F11 Pro Avengers Limited Edition ទៅទៀត រឹតតែ​អស្ចារ្យ​ប៉ុណ្ណា​ទៅ ព្រោះ​នៅពេលនេះ​រឿង Avengers និង ទូរស័ព្ទ OPPO Avenger កំពុងតែ​បាន​ឆក់យក​បេះដូង​អ្នកគាំទ្រ​ខ្លាំងណាស់ ជាពិសេស Fan ផ្កាប់មុខ​របស់ Avengers តាំងតែ​ពី​មាន​ព័ត៌មាន​បែកធ្លាយ​ដំបូងៗ​មកម្ល៉េះ​។ យើង​គិតតែ​ប៉ុណ្ណេះ​ទៅ ប្រសិនបើ​វា​ជា​ទូរស័ព្ទ Avengers មែន វា​ច្បាស់​ជាមាន​អ្វីដែល​ខ្លាំង​ដូច Hero ក្នុង​រឿង Marvel ជាក់​ជាមិនខាន គ្រាន់តែ​ពេលនេះ​ពួកយើង​មិនដឹងថា វា​អាច​នឹង​ដូច​ចំណុច​អ្វីខ្លះ​! ដូច្នេះ​ចូរ​សាក​ទស្សន៍ទាយ​ទាំងអស់គ្នា​មើល៍ ថា​វា​អាច​នឹងមាន​អ្វី​អស្ចារ្យ​ខ្លះ ? វា​នឹង​មកដល់​ប្រទេស​កម្ពុជា​ឬ​អត់​? ហើយ​វា​មានតម្លៃ​ប៉ុន្មាន​ដែរ​?៕  




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com