អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​រ៉ាប់រង​ជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ និង​ធនាគារ​វឌ្ឍនៈ សហការគ្នា​លើ​យុទ្ធសាស្ត្រ​ធានារ៉ាប់រង​
24, Apr 2019 , 7:09 pm        
រូបភាព
​ធនាគារ​វឌ្ឍនៈ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ប្រកាស​ពី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុងការ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ Rosewood ភ្នំពេញ នៅ​ថ្ងៃ ទី​២៤ ខែមេសា ឆ្នាំ​២០១៩​។​
 
​ធនាគារ​វឌ្ឍនៈ ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដោយមាន​អតិថិជន​ជាច្រើន​នៅ​ទូទាំងប្រទេស​។ កិច្ចព្រមព្រៀង​នៅលើ​សេវា​ធានារ៉ាប់រង អនុញ្ញាតឱ្យ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ របស់​ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក នឹងត្រូវ​បាន​ណែនាំ​ដល់​អតិថិជន​របស់​ធ​នាគារ​វឌ្ឍនៈ តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​របស់​ធនាគា​រ​ផងដែរ​។ អតិថិជន​របស់​ធនា​គារ​វឌ្ឍនៈ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​អ្នកជំនាញ​ខាង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ ដែលជា​បុគ្គលិក​របស់​ក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. ដែលមាន​ទីតាំង​ស្ថិតនៅ​សាខា​ធនាគារ​វឌ្ឍនៈ​។​




 
​តាមរយៈ​កិច្ចសហការ​នេះ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Dai-ichi Life (Cambodia) PLC. និង​ធនាគារ វឌ្ឍនៈ នឹង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការបង្កើន​ការយល់ដឹង​ជា​សាធារណៈ ពី​សារៈសំខាន់ នៃ​ការធ្វើផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង និង​ការធ្វើឱ្យមាន​សន្តិភាព ដល់​ប្រជាជន​កម្ពុជា នៅពេល​ពួកគេ​កសាង​អនាគត​ហិរញ្ញវត្ថុ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 Compass Advertising
© រក្សាសិទ្ធិដោយ thmeythmey.com