ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការយល់ដឹងអំពី ការចាក់វ៉ាក់សាំងតេតាណូស
× វ៉ាក់សាំងបង្ការជំងឺតេតាណូស មានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ។ ថ្វីបើជំងឺនេះកម្រកើតមានក៏ដោយ តែអ្នកដែលមានជំងឺនេះគឺអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ និងរហូតដល់ស្លាប់បាន។
បាក់តេរីដែលបង្កជំងឺតេតាណូសច្រើនតែត្រូវបានគេរកឃើញក្នុងរបស់ដែលកង្វក់ ធូលីដី និងលាមក។ បាក់តេរីនេះច្រើនតែចូលទៅក្នុងរាងកាយតាមរយៈស្បែកដែលដាច់រលាត់។
យ៉ាងណាមិញ ការដែលកើតជំងឺតេតាណូសហើយ គឺមិនមានថ្នាំព្យាបាលឲ្យជាឡើយ ដូច្នេះការចាក់វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការខ្លួនឯងពីជំងឺមួយនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com