អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អុី​ណា​រីតា ឌី​វេឡុ​ប​មិន ឯ​.​ក កាន់តែ​មានការ​គាំទ្រ និង​បាន​ពង្រីក​ខ្លួន​ដល់ទី​រួម​ខេត្តក្រចេះ
25, Apr 2019 , 2:06 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ឱកាស​នៃ​ការជួបជុំ​របស់​ក្រុមគ្រួសារ អុីណា​រីតា ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​នៃ​សណ្ឋាគារ​ដ៏​ប្រណីត​មួយកន្លែង បានបញ្ជាក់​យ៉ាងច្បាស់​ថា​ក្រុមហ៊ុន​មួយ​នេះ កំពុងតែ​មានការ​គាំទ្រ កាន់តែ​រី​កច​ម្រើ​នើ និង​មាន​អតិថិជន​កាន់តែច្រើន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​ហ៊ុ​នេះ​កំពុងតែ​ពង្រីក​វិសាលភាព​របស់ខ្លួន​បន្ថែម​ទៀត បន្ទាប់ពី​មានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី នៅក្នុង​គម្រោង​នៃ​ការវិនិយោគ​របស់ខ្លួន​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​បានធ្វើ​រួចមកហើយ នៅក្នុង​ទឹកដី​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អច្ឆរិយ​ខេត្តសៀមរាប និង​ខេត្តកំពង់ស្ពឺ រួចមក​នោះ​។​
 
​លោក ឌី​ម សួន​ណាត និង​លោកស្រី ម៉ក់ សុភ័ក្ត្រ ដែល​សហ​អគ្គនាយក​ក្រុមហ៊ុន បាន​បញ្ជាក់ថា មូល​ហេតុដែល​ក្រុមហ៊ុន អុីណា​រីតា បាន​ពង្រីក​វិសាលភាព​របស់ខ្លួន ដល់​ទឹកដី​នៃ​ខេត្តក្រចេះ ដោយសារតែ​ខេត្ត​នេះ ជា​ខេត្ត​ដែល​ពោរពេញ​ទៅដោយ​សក្តានុពល នៅក្នុង​វិស័យ​ទេសចរណ៍​កសិកម្ម និង​អចលនទ្រព្យ ហើយក៏​ដើម្បី​ជាការ​ឆ្លើយតប នឹង​សេចក្តីត្រូវការ​របស់​អតិថិជន​របស់ខ្លួន ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បោះជំហាន​មកដល់​ទីនេះ​។ អគ្គនាយក​ក្រុមហ៊ុន​ទាំង​២​រូប ក៏​ប្តេជ្ញា​ដែរ​ថា ក្រុមហ៊ុន អុីណា​រីតា នឹង​ខិតខំ​ធ្វើយ៉ាងណា បំពេញ​សេចក្តីត្រូវការ​ដល់​អតិ​ថិ​ជន​របស់ខ្លួន ឲ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ឆាប់រហ័ស​បន្ថែម​មួយកម្រិត​ទៀត ព្រមទាំង​ផ្ដល់ជូន​នៅ​គម្រោង​ថ្មីៗ លក្ខខណ្ឌ​ពិសេស​ដល់​អតិថិជន​។​


 
«​ខេត្តក្រចេះ មិនមែនជា​ខេត្ត​ចុងក្រោយ​នោះទេ ក្រុមហ៊ុន​នឹង​បន្ត​បោះជំហាន​ទៅកាន់ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត នៅពេល​ខាងមុខនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឌី​ម សួន​ណាត និង​លោកស្រី ម៉ក់ សុភ័ក្ត្រ​។ ទន្ទឹមនឹងនេះ  ក្រុមហ៊ុន អុីណា​រីតា ក៏បាន​ឆ្លៀតឱកាស ថ្លែងអំណរគុណ​ចំពោះ​ការ​ការស្រលាញ់ ការយកចិត្តទុកដាក់ ទំនុកចិត្ត និង​ចូលរួម​វិនិយោគ​របស់​អតិថិជន​ទាំងអស់​ផងដែរ​។​


 
​ដើម្បី​ជាការ​ឆ្លើយតប និង​អរគុណ​ដល់​អតិថិជន​របស់ខ្លួន ក្រុមហ៊ុន​ក៏​នៅតែ​បន្ត​ផ្ដល់ជូន promotion ពិសេស​«​ទិញ​ដី​បាន​លុយ​» រួមទាំង Promotion​មាស ទិញ​ដី​ចំនួន​១​ឡូត៍ ថែម​មាស 1​ជី ឬក៏​ទូរ​សព្ទ័​ដៃ មួយគ្រឿង បន្ថែមទៀត​។​


 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន អុីណា​រីតា ឌី​វេឡុ​ប​មិន ឯ​.​ក គឺជា​ក្រុមហ៊ុន​វិនិយោគ​ទៅលើ​វិស័យ​អ​ចនទ្រ​ព្យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏មាន សេវាកម្ម ជាច្រើន​ដូចជា ផលិត​ទឹកបរិសុទ្ធ ផលិតផល និង​សម្ភា​កីឡា ហាង​កាហ្វេ​រីតា និង​សេវាកម្ម​ជាច្រើន​ទៀត​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com