អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តាន់​ចុង អុីន​ធើ​ណេ​សិ​នណល សម្ពោធ​រោងចក្រ​ដំឡើងរថយន្ត ស៊ូ​បា​រុ ដំបូង​បំផុត​ក្នុងប្រទេស​ថៃ តម្លៃ​ជាង​១៥០​លាន​ដុល្លារ
25, Apr 2019 , 2:54 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​បាងកក ២៣ មេសា ២០១៩៖ ក្រុមហ៊ុន តាន់​ចុង អុីន​ធើ​ណេ​សិ​នណល លី​មី​ធី​ត បាន​សម្ពោធ​រោងចក្រ​ដំឡើងរថយន្ត ស៊ូ​បា​រុ ជា​ផ្លូវការ ដែល​ស្ថិតនៅលើ​ផ្ទៃដី ១០០,០០០ ម៉ែត្រការ៉េ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ឡា​ដ​ក្រ​បាង ប្រទេស​ថៃ​។ ការវិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ ៥ ពាន់​លាន​បាត (​ស្មើនឹង ១៥៧ លាន​ដុល្លា​) ដោយបាន​បង្កើត​រោងចក្រ ដែលមាន​សមត្ថភាព​ដំឡើងរថយន្ត​ជាង ៦០០០ គ្រឿង សម្រាប់​ប្រតិបត្តិការ​ឆ្នាំ​ដំបូង ដើម្បី​នូវ​បំពេញតម្រូវការ​របស់​អតិថិជន ដែល​និយម​ប្រើប្រាស់​រថយន្ត ស៊ូ​បា​រុ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ 

​ក្រុមហ៊ុន តាន់​ចុង ស៊ូ​បា​រុ អូ​តូ​ម៉ូ​ធី​វ លី​មី​ធី​ត (TCSAT) គឺជា​ការវិនិយោគ​រួមគ្នា​រវាង ក្រុមហ៊ុន តាន់​ចុង អុីន​ធើ​ណេ​សិ​នណល លី​មី​ធី​ត និង ក្រុមហ៊ុន ស៊ូ​បា​រុ ខ​ប​ភើ​រេ​សិន របស់​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន តាន់​ចុង អុីន​ធើ​ណេ​សិ​នណល លី​មី​ធី​ត គ្រប់គ្រង​ភាគហ៊ុន​ចំនួន ៧៤.៩% ចំណែកឯ ក្រុមហ៊ុន ស៊ូ​បា​រុ ខ​ប​ភើ​រេ​សិន គ្រប់គ្រង​ភាគហ៊ុន​ចំនួន ២៥.១%​។​


 
​ប្រទេស​ថៃ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​សមត្ថភាព​ក្នុង​ដំឡើងរថយន្ត និង មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ដំឡើង និង​តម្លៃ​ប្រកួតប្រជែង ដើម្បី​បំពេញតម្រូវការ​អតិថិជន ដែល​កើនឡើង​រៀងរាល់ថ្ងៃ​។​


 
​រថយន្ត​ជំនា​ន់ទី​៥ ស៊ូ​បា​រុ Forester ជា​រថយន្ត​ដំបូង ដែល​នឹងត្រូវ​ដំឡើង​នៅ​រោងចក្រ TCSAT ក្នុងប្រទេស​ថៃ​នេះ​។ រថយន្ត​ម៉ូ​ឌែ​ល​នេះ នឹងត្រូវ​ចែកចាយ​ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ ម៉ាឡេស៊ី វៀតណាម និង​កម្ពុជា តាមរយៈ​ក្រុមហ៊ុន​ម៉ូ​ទ័​រ អុីមេ​ដ​គ្រុប ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​ក្រុមហ៊ុន តាន់​ចុង អុីន​ធើ​ណេ​សិ​នណល លី​មី​ធី​ត​។ ក្រុមហ៊ុន​ម៉ូ​ទ័​រ​អុីមេ​ដ បាន​បំបែក​កំណត់ត្រា​ការលក់​រថយន្ត​ជាង ១០០​គ្រឿង ក្នុង​កម្មវិធី​ពិ​ព័រ​ណ៌​រថយន្ត Bangkok international Motor Show កាលពី​ខែមីនា កន្លងទៅ ដោយ​អតិថិជន ផ្ដោត​ការចាប់អារម្មណ៍​ខ្លាំង​លើ​ម៉ូ​ឌែ​ល ស៊ូ​បា​រុ Forester​។​


 
​លោក Glenn Tan អនុប្រធាន​ក្រុមហ៊ុន និង​ជានា​យក​គ្រប់គ្រង ក្រុមហ៊ុន តាន់​ចុង អុីន​ធើ​ណេ​សិ​នណល លី​មី​ធី​ត​បាន​មានប្រសាសន៍ថា​៖«​នេះ​ជាការ​បោះជំហាន​ថ្មី​មួយទៀត​របស់​យើង ដែល​យើង​នឹង​ដំឡើងរថយន្ត ស៊ូ​បា​រុ ដោយផ្ទាល់​នៅក្នុង​ប្រទេស​ថៃ​។ ក្រៅពី​ការចែក​ចាយ សាខា​ចែក​បន្ត និង​សេវាកម្ម​ក្រោយ​ការលក់ ឥឡូវនេះ យើង​នឹង​ដំឡើងរថយន្ត ស៊ូ​បា​រុ ដោយ​ខ្លួនឯង​ផ្ទាល់​។ ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​នេះ នឹង​អនុញ្ញាតឱ្យ​យើង គ្រប់គ្រង​ខ្សែចង្វាក់​ចែកចាយ​កាន់តែ​ប្រសើរ នាំយក​ម៉ូ​ឌែ​ល​ថ្មីៗ​បន្ថែម ការធ្វើ​មូល​ដ្ឋា​នីយកម្ម និង​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង ពី​ប្រទេស​ជប៉ុន​។ យើង​នឹង​ឆ្លើយតប​បានល្អ​ជាង​មុន និង​បំពេញតម្រូវការ​រថយន្ត ស៊ូ​បា​រុ របស់​អតិថិជន​ក្នុង​តំបន់ និង​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត​នាពេល​អនាគត​»​។​


 
​រថយន្ត​លំដាប់​ពិភពលោក​នឹងត្រូវ​ផលិត​ក្នុងស្រុក​
 
TCSAT មាន​ក្រុមការងារ​ជំនាញ​មកពី​ប្រទេស​ជប៉ុន ដើម្បី​ត្រួតពិនិត្យ និង​ធានា​ស្តង់ដារ​កម្រិត​ខ្ពស់ នៃ​ចង្វាក់​ផលិតកម្ម និង​ប្រតិបត្តិការ ដើម្បី​សម្រេចបាន​តាម​ស្តង់ដា រ​របស់​ប្រទេស​ជប៉ុន​។ បន្ថែម​ពីនេះ រ៉ូ​បូត​ដែលមាន​សមត្ថភាព​ខ្ពស់ នឹងត្រូវ​ប្រើប្រាស់​ក្នុងដំណាក់កាល​ជាច្រើន​នៃ​ការផលិត​ដើម្បី​ធានា​ទាំង​គុណភាព និង​ពុំមាន​ការខូចខាត​។ នៅ​ដំណាក់កាល​បាញ់ថ្នាំ​រថយន្ត ការត្រួតពិនិត្យ​មុនពេល​បាញ់ថ្នាំ និង​ពេល​បាញ់ថ្នាំ ត្រូវបាន​អនុវត្តន៍​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​។ ចំណុច​ផ្សារភ្ជាប់​ដ៏​សំខាន់ រវាង​តួ​រថយន្ត និង​ផ្នែក​កញ្ចក់ ក៏​អនុវត្តន៍​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ទទួលបាន​នូវ​គុណភាព​កម្រិត​ខ្ពស់​។ នេះ​ជា​ផ្នែក​មួយ​នៃ​បច្ចេកវិទ្យា និង ការផ្ទេរ​ជំនាញ​បច្ចេកទេស ដែល ស៊ូ​បា​រុ ខ​ប​ភើ​រេ​សិន ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​។​


 
​ផ្នែក​ត្រួតពិនិត្យ​គុណភាព និង​កែតម្រូវ នឹងត្រូវ​ប្រើប្រាស់​ក្នុង​ដំណើរការ​ដំឡើងរថយន្ត​។ ផ្នែក​នេះ ត្រូវបាន​ត្រួតពិនិត្យ​ដោយ​សវនកម្ម​ទៀងទាត់​ពី ស៊ូ​បា​រុ ខ​ប​ភើ​រេ​សិន​។ ចំណុច​ពិសេស ដែលមាន​តែមួយគត់រ​បស់​រោងចក្រ មានដូចជា Test Track ដែល​បាន​បង្កើតឡើង ដើម្បី​វាយតម្លៃ​លក្ខខណ្ឌ​របស់​រថយន្ត​ទាំងអស់ មុនពេល​បញ្ចេញ​រថយន្ត​ពី​រោងចក្រ​។ នីតិវិធី​ត្រួតពិនិត្យ​គុណភាព​រថយន្ត នឹង​ធានា​ដល់​គ្រប់​រថយន្ត​ទាំងអស់ ដែល​ដំឡើង​នៅ TCSAT គឺមាន​សុវត្ថិភាព ផាសុកភាព និង​ទំនុកចិត្ត​ខ្ពស់​។ 


 
​សុ​វត្តិភាព និង​សុខភាព​របស់​និយោជិត​
 
TCSAT ផ្ដល់ឱកាស​ការងារ​ដ​ល់​និយោជិត ដែលមាន​ជំនាញ​ជាង ៤០០​នាក់​។ និយោជិត​មកពី​ប្រទេស ជប៉ុន និង សិង្ហ​បុរី នឹងត្រូវ​ប្រតិបត្តិការ​នៅ​ប្រទេស​ថៃ​ផ្ទាល់ ដើម្បី​ចែករំលែក​ជំនាញ​បច្ចេកទេស និង​បទពិសោធន៍​នៃ​ការគ្រប់គ្រង​។ TCSAT នឹង​បង្កើត​នូវ​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព ដល់​និយោជិត​ទាំងអស់​។ គណៈ​គ្រប់គ្រង នឹង​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់ លើ​បទដ្ឋាន​សុវត្ថិភាព និង​ការពារ​ទុកជាមុន​លើ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាចមាន​នៅពេល​កំ​ពុង​បំពេញការងារ​របស់​និយោជិត​។ និយោជិត និង​អ្នកទស្សនា​ក្នុង​រោងចក្រ នឹងត្រូវ​ពាក់​សម្លៀកបំពាក់ ជាមួយ​សម្ភារ​ការពារ​មុនពេល​ចូល​រោងចក្រ​។ ចំពោះ​អ្នកគ្រប់គ្រង​ទាំងអស់ ត្រូវបាន​បណ្ដុះបណ្ដាល​ដោយ​ក្រុមហ៊ុន​ជំនាញ​ប្រឹក្សា​យោបល់​ពី​ខាងក្រៅ អំពី​បញ្ញត្តិ​នានា​ក្នុងប្រទេស និង​ការ​និតិ​វិធី​អនុវត្ត​ជាស​កល​។ អាហា​រដ្ឋា​ន នឹង​ផ្ដល់នូវ​ម្ហូ​ម​អាហារ​មាន​ជីវជាតិ បែប​ថៃ និង​ជប៉ុន ដើម្បី​ជំរុញ​សុខភាព និង​ផាសុកភាព​របស់​និយោជិត​។ ទីតាំង​សម្រាកលំហែ ទីលាន​បាល់ទាត់ នឹង​ជួយ​សម្រាល​ការនឿយហត់​របស់​និយោជិត​ផងដែរ​។​



​ការគ្រប់គ្រង សមត្ថភាព​បើកបរ និង ដំណើរការ​រថយន្ត​
 
​រថយន្ត ស៊ូ​បា​រុ Forester ដែល​ដំឡើង​នៅក្នុង​ប្រទេស​ថៃ ផ្ដល់នូវ​ភាពរឹងមាំ និង​ផ្ទៃ​ធំ​ទូលាយ​សម្រាប់​គ្រួសារ​ទាំងមូល ដូច​រថយន្ត​ផលិត​នៅ​ប្រទេស​ជប៉ុន​ដែរ​។ រថយន្ត ស៊ូ​បា​រុ Forester មាន​លក្ខណៈពិសេស ដោយ​បំពាក់​បច្ចេកវិទ្យា​ស្នូល​ទាំង​៤ Subaru​។ ប្រព័ន្ធ​បើកបរ Symmetrical All Wheel Drive បញ្ជូន​កម្លាំង​ទៅ​កង់​ទាំង​បួន ផ្ដល់ឱ្យ​អ្នកបើកបរ​នូវ​ទំនុកចិត្ត​ក្នុងការ​បើកបរ សូម្បីតែ​ស្ថានភាព​ពិបាក​ខ្លាំង​ក៏ដោយ​។ ម៉ាស៊ីន Boxer Engine កាត់បន្ថយ​ទំនាញ បង្កើន​ស្ថេរភាព និង​ការគ្រប់គ្រង​បានល្អ​ជាង​មុន​។ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព EyeSight បច្ចេកវិទ្យា​ជំនួយការ​បើកបរ ជូនដំណឹង​ដល់​អ្នកបើកបរ ទៅនឹង​ហានិភ័យ ដែល​មិនបាន​រំពឹងទុក និង​ជួយ​ការពារ​គ្រោះថ្នាក់​ជាយថាហេតុ​។ តូ​រថយន្ត​ជំនាន់​ថ្មី Subaru Global Platform បន្ថែម​សុវត្ថិភាព និង​ដំណើរការ​រថយន្ត រួមជាមួយ​នឹង​ការ​រចនា​រូបរាង និង​សាក​ស៊ី​ថ្មី​។ បច្ចេកវិទ្យា​ស្នូល​នេះ ទទួលបាន​ពានរង្វាន់​ការ​រចនា​ដ៏​ល្អ ដោយ​វិទ្យាស្ថាន​ជប៉ុន ជំរុញ​ការ​រចនា កាលពី​ឆ្នាំមុន​៕












































 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com