អត្ថបទពាណិជ្ជកម្ម
មានសំណាង​មែន​! ទិញ​ភេសជ្ជៈ​វើក ១​កេស​ជូន​ម្តាយ ក៏បាន​ត្រូវ​រង្វាន់​៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​វើក​
25, Apr 2019 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធ្វើអំពើ​ល្អ នោះ​អ្នកនឹង​ទទួលបាន​មកវិញ​នូវ​ផល​ល្អ​ដូចគ្នា ដែល​ដំបូន្មាន​នេះ តែង​ត្រូវបានប្រតិបត្តិ​ដោយ​ប្រជាជន​ខ្មែរ នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។ តួយ៉ាង​យុវជន ជាវ ប៊ុនធឿន វ័យ​២០​ប្លាយ ដែល​ឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ភេសជ្ជៈ ប៉ូវ​កម្លាំង​វើក នាពេល​ថ្មីៗ​កាលពីមុន​ចូលឆ្នាំ​ខ្មែរ  តើ​គាត់​បានធ្វើ​នូវ​អំពើ​ល្អ​ចំពោះ​អ្នកមានគុណ​របស់ខ្លួន​ដែរ​។ សូម​អាន​បន្តិច មើលថា​សាច់រឿង​របស់គាត់​យ៉ាងម៉េច​ដែរ​?
 
​យុវជន ជាវ ប៊ុនធឿន មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ដែលមាន​ទឹកមុខ​ញញឹម​ជាប់ និង​ហាក់​អៀន​ផង បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពីមុន​ចូលឆ្នាំ​ខ្មែរ រូបគេ​បាន​ទៅ​ទិញ​ទិញ​ភេសជ្ជៈ​មួយចំនួន ទុក​ជូន​ម្តាយ​ដែល​រស់នៅ​ខេត្តតាកែវ ពិសា និង​ដាក់​សែន​ទេវតា​ឆ្នាំ​ថ្មី ពី​ម្តុំ​ផ្លូវ​វេ​ង​ស្រេង​។ «​ពេល​ខ្ញុំ​ឃើញ​ម្តាយ​ខ្ញុំ​មកពី​ដឹកគោ​វិញ គាត់​ហាក់ដូចជា​អស់កម្លាំង ខ្ញុំ​ក៏​យក ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក មួយ​កំប៉ុង ទៅ​ឲ្យ​គាត់​។ គាត់​ក៏​មិនដឹង​ដែរ​ថា​មាន​រង្វាន់ ៤០​លាន​រៀល​នៅ​ក្រវិល​កំប៉ុង​ដែរ ព្រោះ​គាត់​អត់​ចេះ​អាន​ទេ​។ គាត់​យកមក​អោយ​ខ្ញុំ​មើល ខ្ញុំ​គ្រាន់តែ​ឃើញ​រង្វាន់ ៤០​លាន​រៀល​នេះ ខ្ញុំ​ភ័យ​អរៗ សប្បាយចិត្ត​ខ្លាំង លោត​ជើង​ពីរ ជើង​បី ហើយ​ប្រាប់​គាត់ ក៏​គាត់​ស្ទើរតែ​មិន​ជឿ​ដែរ​»​។ នេះ​ជាការ​រៀបរាប់​របស់ ប៊ុនធឿន​។ 


 
​យុវជន​រូបនេះ ឲ្យ​ដឹងថា​ប្រាក់រង្វាន់ ៤០​លាន​រៀល​នេះ នឹង​ជួយ​ជីវភាព​ខ្លួន​បាន​ច្រើន ព្រោះ​អាច​ចាប់ផ្តើម​នូវ​របរ​ដែល​ខ្លួន​ចង់​ធ្វើ​កន្លងមក​។​
 
​នៅក្នុង​ឱកាស​ប្រគល់​រង្វាន់​ជូន​ដល់​យុវជន ប៊ុនធឿន លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន ខ្មែ​ប៊ែ​វើ​រី​ជី​ស បាន​ថ្លែងអំណរគុណ​ដល់​រូបគេ ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដែលមាន​មុខងារ​ជំនួយការ​ចងចាំ បង្កើន​ថាមពល និង​បន្សាប​ជាតិ​ស្រវឹង​។ បើតាម​លោកស្រី កុសល ភេសជ្ជៈ ត្រូវបាន​ផលិត​ឡើយ​ដោយ​វិស្វករ​ជំនាញ បណ្តុះបណ្តាល​ពី​ប្រទេស​អាល្លឺម៉ង់ មាន​រោងចក្រ​ធំ​ទូលាយ បរិស្ថាន​ស្អាត អនុលោម​តាម​បរិស្ថាន​ស្តង់​អន្តរជាតិ ISO 14001 និង​បំពាក់​ដោយ​ម៉ា​ស៊ិន​បរិក្ខារ​ទំនើប​ស្វ័យប្រវត្តិ ដើម្បី​ធានាបាន​នូវ​គុណភាព សុ​វត្តិភាព និង រសជាតិ​ឆ្ងាញ់​បំផុត ដែល​ផ្សំ​ឡើង​ដោយ​គ្រឿងផ្សំ នាំចូល​ពី​សហរដ្ឋអាមេរិក​ក្រុមហ៊ុន អេ ឌី អឹម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com