អត្ថបទពាណិជ្ជកម្ម
គ្រូបង្រៀនម្នាក់មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
× ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃបុរសម្នាក់ដែលមានឈ្មោះ ថាំ ស៊ីនួន អាយុ ៣៣ ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្ទឹងតូចក្រោម ស្រុកសំឡូត ខេត្តបាត់ដំបង។
នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល លោក ថាំ ស៊ីនួន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ លោកមានមុខរបរជាគ្រូបង្រៀននៅឯស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែកាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លោកបានមកលេងស្រុកកំណើត ដែលស្ថិតនៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និងបានទិញខារ៉ាបាវពីផ្ទះអ្នកលក់ ដែលស្ថិតនៅក្បែរផ្ទះទទួលទាន។ លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។
លោកបានបន្តទៀតថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកគួរសម ព្រោះគ្មានមុខរបរអ្វី ក្រៅពីមានអាជីពជាគ្រូបង្រៀនតែប៉ុណ្ណោះ ហើយក៏ពិការភាពដៃម្ខាងទៀត។ លោកបានបន្តឱ្យដឹងទៀតថា ចំពោះការឈ្នះរង្វាន់នេះ វាគឺជារឿងចែដន្យបំផុត គ្រាន់តែឃើញត្រូវរង្វាន់លោក មានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ហើយក៏ស្រែកប្រាប់អ្នកជិតខាងឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់។ លោកថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនទិញសងបំណុលគេ និងទិញដីសង់ផ្ទះ ហើយទុកមួយចំនួនទៀត សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com