អត្ថបទពាណិជ្ជកម្ម
បុរី ឌឹ​ផ្ល​រ៉ា ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស​មិន​ធ្លាប់មាន និង​ការចាប់យក​រង្វាន់​បន្ថែ​ម រហូតដល់​ថ្ងៃទី​៣១ មេសា​
25, Apr 2019 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បុរី ឌឹ​ផ្ល​រ៉ា ផ្លូវជាតិ​លេខ ៦A ប្រកាស​ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ពិសេស ដោយមាន​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ ៣,០០០ ដុល្លារ សម្រាប់​ការ​កក់​ប្រភេទ​វីឡា​ឃ្វី​ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣១ ខែមេសា ឆ្នាំ​២០១៩​។ អតិថិជន​មិន​ត្រឹមតែ​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​នេះ​នោះទេ ថែមទាំង​បាន​ចាប់​រង្វាន់​បន្ថែម​ផងដែរ ដែលមាន​រង្វាន់​មាន​ទូរទស្សន៍ ម៉ាស៊ីន​បោក​សម្លៀកបំពាក់ និង​ទូរ​សព្ទ​ដៃ​ទំនើប iPhone XS max ដែលជា​កាដូ​លើកទឹកចិត្ត​បន្ថែម ក្នុងឱកាស​ដែរ ឌឹ ផ្ល​រ៉ា ចូលរួម​ក្នុងការ​តាំងពិព័រណ៍​លំនៅដ្ឋាន ដែល​រៀបចំ​នៅ​អគារ​កោះ​ពេជ្រ ពីថ្ងៃ​ទី​២៦ និង​ទី​២៧ មេសា​នេះ​។​
 
​អតិថិជន​គ្រាន់តែ​កក់​មុន ត្រឹមតែ ៥,០០០​ដុល្លារ និង​បង់​ចំនួន​៧០៧​ដុល្លារ​ក្នុង​មួយខែ រយៈពេល​២០​ឆ្នាំ នឹង​ទទួលបាន​ផ្ទះ ប្រភេទ​វីឡា​កូនកាត់​-LH1 មួយ​ដ៏​ស្រស់ស្អាត​។ ជាមួយគ្នានេះ​ក្រុមហ៊ុន ក៏មាន​សហការ​ជាមួយ​ធនាគារ ដើម្បី​ងាយស្រួល​ក្នុង​ការបង់​រំលស់​ផងដែរ ដូចជា ធនាគារ កា​ថេ RHB, CIMB និង​ធនាគារ​ផ្សេងៗ​ទៀត​។​


 
​ក្រៅពី​ប្រូ​ម៉ូ​សិន​ពិសេស​មិន​ធ្លាប់មាន​នេះ គម្រោង បុរី ឌឹ ផ្ល​រ៉ា ក៏មាន​កាដូ​បន្ថែម ដូចជា​ទូរ​តាំង​ទូរទស្សន៍ ទូរ​តាំង​សម្ភារ ម៉ាស៊ីន​បឺត​ផ្សែង និង​ទូរ​ចង្ក្រាន​បាយ​លើ​-​ក្រោម ដែល​ផ្តល់​ភាពងាយស្រួល និង​បន្ថែម​ភាពស្រស់ស្អាត​ដល់​គេហដ្ឋាន​លោកអ្នក​មួយកម្រិត​ទៀត​។ គម្រោង បុរី ឌឹ ផ្ល​រ៉ា មាន​ប្រភេទ​ផ្ទះ​ដូចជា វីឡា​ឃ្វី​ន (Queen Villa) វីឡា​ភ្លោះ (Twin-Villa) វីឡា​កូនកាត់ (Link-House) ហ្ស​ប​ហោ​ស៍ (Shop House) ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ២០០​ហិតា ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ ៦A ក្នុង​តំបន់​អភិវឌ្ឍន៍​នៃ​ទីក្រុង​រណប​ថ្មី​ជ្រោយចង្វារ ដែល​រួមមាន​សួនសត្វ​សា​ហារី សណ្ឋាគារ​លំដាប់​ផ្តា​យ​ប្រាំ ស្តា​តម​រតក​តេ​ជោ​ថ្មី និង​គម្រោង​អភិឌ្ឍន៍​ផ្សេងៗ ជាច្រើន​ទៀត​។​


 
​បុរី ឌឹ ផ្ល​រ៉ា ធ្វើការ​ផ្គត់ផ្គង់​ផ្ទះ​ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ការសាងសង់​អគារ​លំនៅដ្ឋាន តាមរយៈ​បុរី​ដ៏​ទំនើប​បំផុត ដែលមាន​ការ​រចនា​ម៉ូត​បែប​ខ្មែរ និង​អឺរ៉ុប​រួមបញ្ចូល​គ្នា ក្នុង​បំណង​ផ្តល់ឱ្យ​អតិថិជន​រស់នៅ ក្នុង​លំនៅដ្ឋាន​ដ៏​ទំនើប​មានគុណ​ភាព និង​ប្រកបដោយ​សេចក្តីសុខ ក្នុង​វីឡា​គ្រប់​ប្រភេទ​វីឡា និង​ផ្ទះល្វែង​អាជីវកម្ម​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ​៖ 010/087 366 886 ៕
​វ៉េបសាយ​:  www.boreytheflora.com
​ហ្វេ​ស​ប៊ុ​ក​: www.facebook.com/boreytheflora
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com