កីឡាអន្តរជាតិ
អន្តរជាតិ
គ្មាន Salah និង Hazard តែមាន Pogba ក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំឆ្នាំ PFA Team
× Paul Pogba ខ្សែបម្រើក្រុម Manchester United ជាប់ក្នុងជម្រើសកីឡាករ១១នាក់ល្អបំផុត ប្រចាំឆ្នាំ២០១៩ PFA Team of the Year ជាមួយកីឡាករ១០នាក់ទៀតដែលជ្រើសពី Manchester City និង Liverpool។
Man City មានកីឡាករដល់ទៅ ៦រូបដែលត្រូវបានជ្រើសក្នុងចំណោម១១នាក់ រួមមានអ្នកចាំទី Ederson, ខ្សែការពារ Aymeric Laporte, ខ្សែបម្រើ Bernardo Silva និង Fernandinho រួមទាំងខ្សែប្រយុទ្ធ Sergio Aguero និង Raheem Sterling ។
៤រូមកពី Liverpool មានខ្សែការពារ៣រូប Andrew Robertson, Trent-Alexander Arnold និង Virgil van Dijk រួមជាមួយខ្សែប្រយុទ្ធ Sadio Mane។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្នុងការសម្រេចជ្រើសយក Pogba ក្នុងចំណោមកីឡាករល្អ១១នាក់ប្រចាំក្របខណ្ឌអង់គ្លេសរដូវកាលនេះ ប៉ុន្តែបែជាគ្មាន Mohamed Salah, Pierre-Emerick Aubameyang និង Eden Hazard ទៅវិញ។
PFA Team ប្រចាំឆ្នាំ មានការបោះឆ្នោតគាំទ្រតាមរយៈសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់អាជីពអង់គ្លេស រួមជាមួយកីឡាករដែលពាក់ព័ន្ធ។
នេះជារដូវកាលទី២ជាប់គ្នាផងដែរ សម្រាប់ក្រុមមេឃខៀវក្រោមការដឹកនាំរបស់លោក Pep Guardiola ដែលមានចំនួនកីឡាករច្រើនជាងគេសម្រាប់ជម្រើស១១នាក់ល្អបំផុតប្រចាំឆ្នាំ ពោលកាលពីរដូវកាលមុខមានចំនួន៥រូប៕
Tag:
បាល់ទាត់
PFA Team of the Year
Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com