ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះក្នុងការការពារខ្លួនក្នុងពេលមានផ្សែងដោយសារភ្លើងឆេះព្រៃ
× នៅពេលដែលមានបញ្ហាភ្លើងឆេះព្រៃនៅជិតកន្លែងរស់នៅរបស់អ្នក ក្នុងបរិយាកាសខ្យល់ដកដង្ហើមនឹងពោរពេញទៅដោយ ឧស្ម័នពុល និងកម្ទេចកម្ទីមិនល្អ។ ការបំពុលនេះអាចធ្វើឲ្យរលាកដល់ភ្នែក និងសួតបាន ព្រមទាំងធ្វើឲ្យជំងឺដែលរ៉ាំរ៉ៃដូចជា ជំងឺហឺតកាន់តែធ្ងន់ធ្ងរជាងមុនថែមទៀត។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗក្នុងការដោះស្រាយជាមួយនឹងផ្សែងពុលដែលបណ្តាលមកពីការឆេះព្រៃជិតកន្លែងរស់នៅ៖
• ចូរតាមដានសេចក្តីរាយការណ៍ទាក់ទងនឹងគុណភាពនៃបរិយាកាសខ្យល់ដកដង្ហើម
• ចូរបិទទ្វារ និងបង្អួចឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន
• ចូរមិនត្រូវបង្កើនការបំពុលខ្យល់ក្នុងផ្ទះទៀតតាមរយៈការដុតទៀន ជក់បារី និងបង្កាត់ភ្លើង
• ពិគ្រោះជាមួយគ្រូពេទ្យអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីការពារខ្លួនអ្នកពីបញ្ហានៃការដកដង្ហើម
• បើអាចចូរទិញម៉ាសបិតច្រមុះដែលមានគុណភាពពាក់គ្រប់ពេលចេញទៅខាងក្រៅ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com