ជាតិ
សិល្បះ
២៥ខេត្ត/រាជធានី
ចម្រៀង​ដូនតា​ព្នង អន្ទង​ចិត្ត​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ ​
26, Apr 2019 , 1:19 pm        
រូបភាព
ដោយ:
មណ្ឌលគិរី​៖ «​តា​លំ​» ជា​បទ​ចម្រៀង​របាំ​ប្រពៃណី​របស់​ជនជាតិ​ព្នង ត្រូវបាន​កញ្ញា ហ៊ុន​ម៉ាលី ច្រៀង​មួយ​ឃ្លា​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​អ្នក​ស្តាប់​។ អត្ថន័យ​បទ​ចម្រៀង​«​តា​លំ​»​របស់​ជន​ជាត​ដើម​ភាគតិច​ព្ន​ង​ដែល​កញ្ញា សុទ្ធ ហ៊ុន​ម៉ាលី បាន​ច្រៀង​នេះ គឺ​បង្ហាញ​ពី​ការប្រមូល​ផល​«​ផ្លែ​កប្បាស​»​របស់​កំលោះ​ក្រមុំ​ជនជាតិ​ព្នង ដែល​ពួកគាត់​យកទៅ​ត្បាញ​ជា​សម្លៀកបំពាក់​និង​របស់​ប្រើប្រាស់​ផ្សេងៗ​។ ជា​កូន​ជនជាតិដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ក្រង់​តេះ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កញ្ញា​វ័យ​២៣​ឆ្នាំ ហ៊ុន​ម៉ាលី កំពុង​យកចិត្តទុកដាក់​បន្ត​ថែរក្សា​និង​លើកកម្ពស់​សម្បត្តិ​វប្បធម៌​ខ្លួន​នៅក្នុង​ទឹកដី​កំណើត​។ ទន្ទឹមនឹងនេះ កញ្ញា ម៉ាលី ចង់បង្ហាញ​មរតក​ដូនតា​ជនជាតិ​ព្នង​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​មណ្ឌល​គី​រី សិ្ថ​ត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​



សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខ្លី ដូចតទៅ​៖



Tag:
 ​ជនជាតិដើម​ភាគតិច​ព្នង​
  មណ្ឌលគិរី​
  ចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com