កីឡាជាតិ
ជាតិ
កូនប្រុស​ប្រធាន​ក្លិប​បឹងកេត Dome ជាប់​ក្នុងការ​ធ្វើតេស្ត​វគ្គ​ទី​១​នៅ Barcelona
26, Apr 2019 , 8:59 pm        
រូបភាព
Dome ពេលធ្វើតេស្តជាមួយសាលាបាល់ទាត់ Barcelona, រូបភាពពីហ្វេសប៊ុក​ Boeungket Academy
Dome ពេលធ្វើតេស្តជាមួយសាលាបាល់ទាត់ Barcelona, រូបភាពពីហ្វេសប៊ុក​ Boeungket Academy
ដោយ:
​កុមារា Dome Kasidej កូនប្រុស​បង្កើត​របស់​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត​បាន​ជាប់​ក្នុងការ​តេស្ត​ដំណាក់កាល​ទី​១​នៅ​សាលា​បាល់ទាត់​យុវជន​ក្លិប Barcelona​។ Dome នឹងចូលរួម​ធ្វើតេស្ត​ដំណាក់កាល​ទី​២​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩​។​

 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក Boeungket Academy នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា កូនប្រុស​អ្នកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត គឺ​កុមារា Dome Kasidej ដែលជា​យុវជន​ថ្នាល​របស់​ក្លិប​បឹងកេត បាន​ជាប់​ក្នុងការ​ធ្វើតេស្ត​ដំណាក់កាល​ទី​១​នៅ​សាលា​បាល់ទាត់​យុវជន​ថ្នាល Barcelona របស់​អេ​ស្ប៉ា​ញ​។ 
 
Dome បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​តាម​ការកោះហៅ​របស់​សាលា​បាល់ទាត់ Barcelona កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​ធ្វើតេស្ត​សមត្ថភាព​ជាមួយ​កុមារ​ដទៃ​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩​។ Dome ជា​កុមារ​កម្ពុ​ជាទី​១ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពីសា​លា​បាល់ទាត់​លំដាប់​ពិភពលោក​មួយ​នេះ បន្ទាប់ពី​រូបគេ​ធ្លាប់​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ពីរលើក​កន្លងមក​។ 
 
​កូនប្រុស​របស់​អ្នកស្រី ពុធ ធីតា រូបនេះ​អាច​នឹង​ក្លាយជា​យុវជន​ថ្នាល​របស់​សាលា​បាល់ទាត់​អេ​ស្ប៉ា​ញ​មួយ​នេះ បើសិន​រូបគេ​អាច​ឆ្លង​ផុត​ការធ្វើ​តេស្ត​ដំណាក់កាល​ទី​២​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ​៕   

Tag:
 បាល់ទាត់​
  Dome Kasidej
  បឹងកេត​
© រក្សាសិទ្ធិដោយ thmeythmey.com