កីឡាអន្តរជាតិ
អន្តរជាតិ
ឪពុក Sala ទទួលមរណភាព ក្រោយ​ការស្លាប់​របស់​កូន​ដោយសារ​ធ្លាក់​យន្តហោះ ៣​ខែ​
27, Apr 2019 , 4:30 pm        
រូបភាព
​លោក Horacio Sala ឪពុក​របស់​កីឡាករ​បាល់ទាត់ Emiliano Sala បានទទួល​មរណភាព នៅ​៣​ខែក្រោយ​បន្ទាប់ពី​កូនប្រុស​លោក​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាលពី​ខែមករា​កន្លងទៅ​។​



​បើតាម​ការបញ្ជា​ក់រប​ស់លោក Daniel Ribero ដែលជា​ប្រធាន​ក្លិប​កីឡាបាល់ទាត់ San Martin de Progreso និង​ជា​មិត្ត​របស់​ឪពុក​កីឡាករ Sala ថា​លោក Horacio Sala អាយុ ៥៨ ឆ្នាំ​បាន​ទទួលរង​ការ​គាំងបេះដូង​នៅ​ថ្ងៃ​សុក្រ​ទី​២៦ ខែមេសា​។​
  
 
​លោក Daniel Ribero បាន​ប្រាប់​ទូរទស្សន៍ C5N ថា​លោក Sala បានទទួល​មរណភាព​មុនពេល​គ្រូពេទ្យ​ទៅដល់​ផ្ទះ​ជនរងគ្រោះ​នៅឯ​ទីក្រុង Progreso ប្រទេស​អា​ហ្ស​ង់​ទីន​។​
 
​កីឡាករ Emiliano Sala ដែលជា​កូន​របស់លោក Horacio Sala បាន​បាត់​បង់ជីវិត អំឡុងពេល​យន្តហោះ​ដែល​ដឹក Sala ក្នុង​ដំណើរ​ពី​ក្រុង Nantes ទៅ Cardiff កាលពី​ថ្ងៃទី​២១ ខែមករា​។ Sala អាយុ​២៨​ឆ្នាំ បានបញ្ចប់​ការផ្ទេរ​ពី Nantes នៃ​ក្របខណ្ឌ Ligue 1 ដោយ​ក្លាយជា​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Cardiff នៅ​ក្របខណ្ឌ Premier League ក្នុងតម្លៃ​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​៕
 
 

Tag:
 បាល់ទាត់​
  Emiliano Sala
  Horacio Sala
© រក្សាសិទ្ធិដោយ thmeythmey.com