កីឡាជាតិ
ជាតិ
អង្គ​រថា​យ​ហ្គឺ​រ​ធ្វើ​ឲ្យ​វិសាខា បរាជ័យ​លើកដំបូង ខណៈ​ណាហ្គា​វើ​ល​ឡើង​លេខ​ពីរ​បណ្តោះអាសន្ន​
28, Apr 2019 , 5:36 pm        
រូបភាព
អង្គរថាយហ្គឺរឈ្នះវិសាខា ២-១ នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប។ ប្រភពរូបថត៖ ហ្វេសប៊ុក Angkor Tiger
អង្គរថាយហ្គឺរឈ្នះវិសាខា ២-១ នៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប។ ប្រភពរូបថត៖ ហ្វេសប៊ុក Angkor Tiger
ដោយ: ថ្មីៗ
ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​សៀមរាប​អង្គ​រថា​យ​ហ្គឺ​រ រក្សា​កំណត់ត្រា​មិន​ស្គាល់​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ រហូតដល់​សប្តាហ៍​ទី​៥​នេះ ជាមួយនឹង​ជ័យជម្នះ ២-១ លើ​ក្រុម​ភ្ញៀវ​វិសាខា​នៅ​កីឡដ្ឋាន​ស្វាយ​ធំ​។ នេះ​ក៏​ជា​ការរង​បរាជ័យ​លើកដំបូង​ផងដែរ​សម្រាប់​វិសាខា ដែល​ដឹកនាំ​ដោយ​លោក ហុក សុ​ជី​វ័​ន្ត​។ នៅថ្ងៃ​​អាទិត្យ​ដដែល​នេះ ម្ចាស់​ការពារ​តំណែង​ជើងឯក​ណាហ្គា​វើ​ល បាន​យកឈ្នះ​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យ ៣-១ ដើម្បី​ឡើងឈរ​លេខ​ពីរ​បណ្តោះអាសន្ន ស្រប​ពេលដែល អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ស្មើ​សូល​ទី​ឡូ​អង្គរ ២-២ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។



កីឡាករ​ជប៉ុន​ទាំងសងខាង​បាន​ស៊ុត​បាល់​បញ្ចូល​ទីនា​ជំនួប​នៅ​កីឡដ្ឋាន​ស្វាយ​ធំ​ខេត្តសៀមរាប​។ Yudai Ogawa រកបាន​គ្រាប់​នាំមុខ​នៅ​១០​នាទី​ដំបូង​សម្រាប់​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ខណៈ​ការប្រកួត​ដំណើរការបាន​ជាង​១​ម៉ោង Ideguchi Masaaki វាយបក​តាម​ស្មើ​សម្រាប់​វិសាខា​។ ប៉ុន្តែ​៣​ពិន្ទុ​ជា​របស់​អង្គ​រថា​យ​ហ្គឺ​រ ដោយ Yudai រកបាន​១​គ្រាប់​ទៀត​នៅ​នាទី​៦៩​។​

​អង្គ​រថា​យ​ហ្គឺ​រ រក្សា​លទ្ធផល​មិនទាន់​ស្គាល់​ចាញ់ ហើយ​ឡើងទៅ​ឈរ​លេខ​៣ ដោយមាន​១១​ពិន្ទុ ខណៈ​វិសាខា ស្គាល់​បរាជ័យ​លើកដំបូង ក្រោយ​ឈ្នះ​៣ ស្មើ​១ ដោយមាន​១០​ពិន្ទុ​។​

​រីឯ​ជំនួប​នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ ម្ចាស់​ការពារ​តំណែង​ជើងឯក​ណាហ្គា​វើ​ល យកឈ្នះ​ម្ចាស់ ៣-១ ។ ត្រឹម​១៥​នាទី ណាហ្គា​វើ​ល​នាំមុខ​ពីរ​គ្រាប់ ដោយ​ខ្សែការពារ​គិរីវង់ ង៉ោ​ល បូរី ធ្វើ​ឲ្យ​បាល់​ចូល​សំណាញ់​ទី​ខ្លួនឯង និង​មួយទៀត​គឺជា​ការ​ស៊ុត​របស់ Esoh Omogba​។ នៅ​នាទី​៥២ សួង វីរៈ បង្កើន​លទ្ធផល​នាំមុខ ៣-០ ហើយ​៦​នាទី​ក្រោយមក សំ តារា វាយបក​ពីក្រោយ​មួយ​គ្រាប់​សម្រាប់​ម្ចាស់ផ្ទះ​។​



​ខណៈដែល​ក្រសួងការពារជាតិ និង​វិសាខា ស្គាល់​បរាជ័យ​ជា​លើកដំបូង ណាហ្គា​វើ​ល តោង​ឱកាស​ឈរ​លេខ​ពីរ​បណ្តោះអាសន្ន ដោយមាន​១២​ពិន្ទុ និង​៣​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ដែលមាន​កំណត់ត្រា​ឈ្នះ​រហូត​។​

​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​សូល​ទី​ឡូ​អង្គរ​ចែករំលែក​គ្នា​១​ពិន្ទុ ជាមួយនឹង​លទ្ធផល​ស្មើ ២-២​។



Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com