ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធីបញ្ចុះជាតិស្ករក្នុងឈាមតាមបែបធម្មជាតិ
× ការដោះស្រាយជាមួយនឹងការលើសជាតិស្ករក្នុងឈាមក្នុងពេលត្រៀមនឹងកើតជំងឺទឹកនោមផ្អែមអាចជារឿងធ្វេសប្រហែស ទោះបីជាការលើសជាតិស្ករក្នុងឈាមខ្លាំងធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែមពេញលេញក៏ដោយ។ ជំងឺនេះមិនត្រឹមតែកើតឡើងលើមនុស្សធំទេ តែមនុស្សវ័យក្មេងក៏អាចកើតឡើងដែរ។ បើសិនជាអ្នករកឃើញជំងឺទឹកនោមផ្អែមលឿន ហើយមានការប្រុងប្រយ័ត្នខ្ពស់ នោះអ្នកនឹងមានឱកាសច្រើនក្នុងការធ្វើឲ្យជាតិស្ករក្នុងឈាមត្រឡប់មកធម្មតាវិញ ប៉ុន្តែរឿងនេះមិនមែនមានន័យថាអ្នកគួរតែរង់ចាំដល់គ្រូពេទ្យកំណត់រោគវិនិច្ឆ័យសិនចាំថែខ្លួននោះទេ។
បើសិនជាគ្រួសារអ្នកមានប្រវត្តិកើតជំងឺទឹកនោមផ្អែម អ្នកគួរតែប្រើវិធីព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះដើម្បីជួយឲ្យជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតធម្មតារហូត។
ផ្លែម្រះ
ផ្លែម្រះផ្ទុកទៅដោយសារធាតុ Charanthin ដែលជាសារធាតុគីមីមួយប្រភេទអាចបញ្ចុះជាតិស្ករក្នុងឈាមបាន។ នៅពេលញ៉ាំ បន្លែមួយនេះនឹងជួយបង្កើនចំនួនអាំងស៊ុយលីនចេញពីលំពែង ដែលរាងកាយកំពុងតែខ្វះខាត។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំបន្លែនេះទៅដល់អ្នកមានជំងឺទឹកនោមផ្អែមញ៉ាំព្រោះវាអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។
ប្រទាលកន្ទុយក្រពើ
រុក្ខជាតិមួយនេះត្រូវបានគេប្រើប្រាស់ជាញឹកញាប់ក្នុងការព្យាបាលបញ្ហាសក់ និងស្បែក ប៉ុន្តែវាក៏ត្រូវបានគេប្រើប្រាស់ក្នុងការសម្របសម្រួលដល់ជាតិស្ករក្នុងឈាមផងដែរ។ វាផ្ទុកទៅដោយសារធាតុ Phytosterols ដែលអាចជួយបន្ថយជាតិស្ករក្នុងឈាមបានយ៉ាងមានសុវត្ថិភាព។ អ្នកអាចប្រើប្រាស់វាជាមួយគ្នានឹងរមៀត បានក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។
ពោតបារាំង
ពោតបារាំងគឺជាបន្លែផ្តល់សុខភាពមួយផ្សេងទៀតដែលអាចជួយអ្នកដោះស្រាយបញ្ហាលើសជាតិស្ករក្នុងឈាមបាន។ ចូរកាត់ពោតបារាំងជាពាក់កណ្តាល និងត្រាំវាក្នុងទឹកពេញមួយយប់។ចូរញ៉ាំទឹកនេះនៅពេលពោះទទេនៅពេលព្រឹក ព្រោះវាអាចជួយបង្កើនសមត្ថភាពនៃការរំលាយអាហារបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com