ជាតិ
លោក ចាន់ តារា ផ្ទេរភារកិច្ចពីអភិបាលរងកំពង់ស្ពឺទៅកាន់តំណែងដដែលនៅកំពង់ធំ លោក ប៊ុន ហុន ប្រគល់លិខិតតែងតាំងជូនដល់លោក ចាន់ តារា។ រូបថត នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
× លោក ចាន់ តារា បានកាន់តំណែងជាផ្លូវការជាអភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃចន្ទទី២៩ ខែមេសា នេះ ក្នុងពិធីផ្លូវការមួយ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើយោងតាមការផ្សាយរបស់នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
មុនកាន់តំណែងជាអភិបាលរងខេត្តកំពង់ធំ លោក ចាន់ តារា កាន់តំណែងដដែលនេះ នៅខេត្តកំពង់ស្ពឺ។ ពិធីប្រកាសផ្ទេរភារកិច្ចលោក ចាន់ តារា បានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត មន្ត្រីរាជការស៊ីវិល សរុប និងអ្នករាជការជុំវិញខេត្តកំពង់ធំ ប្រមាណ ៣០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com