ពីនេះ ពីនោះ
ពលរដ្ឋខ្មែរនៅតែប្រើពាក្យ «រាបសា» មិនទាន់ត្រឹមត្រូវនៅឡើយទេ!
× បើអ្នកសរសេរពាក្យ «រាបសា» ដាច់ខាតមិនគួរណាសរសេរភ្ជាប់ជាមួយព្យញ្ជនៈ «រ» នោះទេ។ កន្លងមកពលរដ្ឋខ្មែរច្រើនតែប្រើប្រាស់ពាក្យនេះខុសពីវចនានុក្រមខ្មែរ។ «រាបសា» សំដៅលើបុគ្គលដែលជាមនុស្សរាបសា ដែលមិនប្លែកពីគេ, យ៉ាងកណ្តាល,សាមញ្ញ។ ឧទាហរណ៍៖ មនុស្សរាបសា,សម្តីរាបសា, របស់រាបសា។
មូលហេតុដែលនាំឲ្យមហាជនទូទៅច្រឡំសរសេរ «រាបសា» ដោយភ្ជាប់ជាមួយនឹងព្យញ្ជនៈ «រ» ដោយសារឃើញមានពាក្យខ្លះសរសេរដោយមានព្យញ្ជនៈ «រ» មកជាមួយ ដោយពាក្យទាំងនោះមានដូចជា ខ្លឹមសារ,សារព័ត៌មាន,សារថី,សារភាព,សារពើ,សារពាង្គ,ក្រសារ, បន្សារ,ផ្សារ,សារមន្ទីរ, កករ, កេរ,កុះករ,កុបករ, កសិករ, ជននិករ, ទិនករ, ព្យាករ ជាដើម។
មានពាក្យជាច្រើនផ្សេងទៀតដែលមិនត្រូវសរសេរភ្ជាប់ជាមួយនឹងព្យព្ជានៈ «រ» ដោយពាក្យទាំងនោះមានដូចជា កូនប្រសា, សាឡើងវិញ,ពិសា, ស្នើ, រងា, វិញ្ញាសា, ផ្គូផ្គង ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com