ជាតិ
សង្គមជាតិ
ឧតុនិយម៖ ខេត្តខ្លះមានភ្លៀងធ្លាក់ដល់ថ្ងៃទី២ឧសភា ខេត្តខ្លះដល់ថ្ងៃទី៥ឧសភា
× រាជធានីភ្នំពេញ និងខេត្ត១៤ នឹងបន្តមានភ្លៀងធា្លក់ពីកម្រិតខ្សោយទៅមធ្យម ពីថ្ងៃទី៣0មេសា ដល់ថ្ងៃទី៥ឧសភា។ ប៉ុន្តែ តំបន់ខ្លះ នៅខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង មានភ្លៀងកក់ខែពីតិចទៅមធ្យម កាលពីថ្ងៃទី២៩មេសា។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០មេសាដល់ថ្ងៃទី២ឧសភា ភ្លៀងនឹងបន្តធ្លាក់នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កណ្តាល កំពង់ឆ្នាំង កំពង់ចាម និងព្រៃវែង។ រីឯបណ្តាខេត្តមួយចំនួនទៀត ក៏នឹងមានភ្លៀងកក់ខែពីកម្រិតខ្សោយទៅមធ្យមផងដែរ រហូតដល់ថ្ងៃទី៥ឧសភា។
ដោយឡែក សីតុណ្ហភាពវិញ មានពី៣៥ ទៅ៣៧អង្សា ហើយនឹងបន្តកើនឡើងពី៣៧ ទៅ៤១អង្សាសេ។ ជាមួយគ្នានេះ ក្រសួង ក៏បានផ្តាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ, រន្ទះ, និងខ្យល់កន្ត្រាក់ផងដែរ៕
Tag:
អាកាសធាតុ
ភ្លៀង
កម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com