ជាតិ
២៥ខេត្ត/រាជធានី
ទឹកជ្រោះ​«​អូរ​តេ​លែង​ទ្រុត​»​នៅ​មណ្ឌលគិរី ទេសចរ​បរទេស​ស្គាល់​ច្បាស់​ជាង​ខ្មែរ​
30, Apr 2019 , 11:18 am        
រូបភាព
ដោយ:
​មណ្ឌលគិរី​៖ មើល​ពី​ខាងលើ​ឃើញ​ហ៊ុមព័ទ្ធ​ដោយ​ដើមឈើ​ធំៗ​, សម្រស់​ព្រៃភ្នំ​, ឭសំឡេង​សត្វ​យំ និង​សំឡេង​ទឹក​ហូរ​តាម​ជ្រលង​ភ្នំ នោះ​គឺ​ឋាន​ទឹកជ្រោះ​«​អូរ​តេ​លែង​ទ្រុត​» ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តមណ្ឌលគិរី តែ​បែរ​ជាមាន​សភាព​ស្ងាត់ជ្រងំ និង​ហាក់​មានតែ​ភ្ញៀវទេសចរ​បរទេស​ប៉ុណ្ណោះ ដោយ​ពួកគាត់​ស្គា​ស់​តាមរយៈ​ លោក វណ្ណ លៀង ​មគ្គទេសក៍​ទេសចរ​ជនជាតិ​ព្នង​នៅ​ខេត្តមណ្ឌលគិរី​។ ទឹកជ្រោះ​«​អូរ​តេ​លែង​ទ្រុត​» ដែលមាន​សម្រស់​យ៉ាង​ស្រស់ស្អាត​គួរឱ្យ​គយគន់ នេះ ស្ថិតនៅ​ដែន​សហគមន៍​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ប៉ុន្តែ ស្ថានភាព​ផ្លូវ​មិនទាន់​អំណោយផល​នៅឡើយ ពោលគឺ​ត្រូវធ្វើ​ដំណើរ​ពី​ភូមិ​ពូ​តាំង​ដោយ​ថ្មើរជើង​ឡើង​ចុះ​តាម​ជ្រលង​ភ្នំ​ប្រមាណ​៥​គីឡូម៉ែត្រ ដោយ​ចំណាយពេល​ជាង​១​ម៉ោង​កន្លះ ទើប​ដល់​កន្លែង​ទឹកជ្រោះ​«​អូរ​តេ​លែង​ទ្រុត​»​។ ស្ថានភាព​ផ្លូវ​លំបាក​និង​ពុំបាន​ផ្សាយ​ផ្សាយ​ពី​សក្តានុពល​ទឹកជ្រោះ​ធម្មជាតិ​នេះ​ឲ្យ​ទូលំទូលាយ ជា​មូលហេតុ​មួយ ដែល​ភ្ញៀវទេសចរ​ខ្មែរ​ពុំ​សូវ​ចាប់អារម្មណ៍ ដូច​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ពួកគាត់​ចូលចិត្ត​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង​និង​ឈ្វែ​ង​យល់​ពី​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ​តាម​តំបន់​ដាច់ស្រយាល​បែបនេះ​។​


សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ទឹកជ្រោះ​«​អូរ​តេ​លែង​ទ្រុត​» នៅ​ខែប្រាំង​ដែល​ពុំ​សូវ​សម្បូរ​ទឹកធ្លាក់​ដូច​ខែវស្សា ខាងក្រោម​នេះ​៖
 























 

© រក្សាសិទ្ធិដោយ thmeythmey.com