កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ​១/២៖ Ajax សង្ឃឹម​ខ្ពស់​ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​ឈ្នះ Spurs ១-០ នៅ​ជើង​ទី​១
01, May 2019 , 9:59 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការ UEFA Champions League
រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការ UEFA Champions League
Donny van de Beek ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទីមួយ​គ្រាប់​ដើម្បី​ជួយ Ajax យកឈ្នះ Tottenham Hotspur ១-០ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​១​។​



​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Tottenham Hotspur នា​ថ្ងៃទី​៣០ ខែមេសា ក្រុម​ភ្ញៀវ​ពី​ហូ​ឡង់ Ajax នៅតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ដោយ​អា​ចរក​ជ័យជម្នះ​នៅក្រៅ​ដី ដែល​រកបាន​ដោយ​ខ្សែបម្រើ Van de Beek នៅ​នាទី​ទី​១៥​។ បើទោះជា​ក្រុម​ទាំងពីរ​វាយ​សម្រុក​គ្នា​ទៅវិញ​ទៅ​យ៉ាងណាក៏ដោយ ប៉ុន្តែ​លទ្ធផល​១-០ នៅ​រក្សា​រហូតដល់​ចប់​ការប្រកួត​។​
  
 
​ជ័យជម្នះ​នៅក្រៅ​ដី​នេះ​បាន​នាំ​ឲ្យ Ajax ក្លាយជា​ក្រុម​មានប្រៀប​ក្នុងការ​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​បំពេញ​មហិច្ឆតា​ដណ្តើមពាន Champions League ជា​លើក​ទី​២​របស់ខ្លួន បន្ទាប់ពី​ពួកគេ​លើក​ពាន​នេះ​ម្តង​ហើយ​កាលពី​ឆ្នាំ​១៩៩៥​។​
 
Ajax នឹង​ទទួល Spurs សម្រាប់​ជំនួប​ជើង​ទី​២ នៅ​ថ្ងៃទី​៩ ខែឧសភា ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​នឹងត្រូវ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​រដូវ​កាល ២០១៨-១៩​នេះ​៕
 


 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com