កីឡាអន្តរជាតិ
អន្តរជាតិ
UCL វគ្គ១/២ ជើងទី១៖ Messi ស៊ុត២គ្រាប់ជួយ Barca ឈ្នះ Liverpool ៣-០ Leonel Messi អបអរគ្រាប់បាល់ស៊ុតបញ្ចូលទី។ រូបភាពទំព័រហ្វេសប៊ុក UEFA Champions League
× Lionel Messi អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់ Barcelona លើគូប្រជែង Liverpool ៣-០ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី១ ខែឧសភា។
នាកីឡដ្ឋាន Nou Camp ខ្សែប្រយុទ្ធ Luis Suarez បានបំប៉ោងសំណាញ់ទីរបស់អតីតក្រុមចាស់ខ្លួន Liverpool នៅនាទី២៦ តាមរយៈការបញ្ជូនបាល់យ៉ាងល្អពីស្លាបឆ្វេង Jordi Alba ដើម្បីជួយ Barca នាំមុខ១គ្រាប់មុន។ លទ្ធផលនេះបានបន្តរហូតដល់បញ្ចប់វគ្គទី១។
ឈានដល់វគ្គទី២ក្រុមទាំងពីរបានបន្តវាយសម្រុកគ្នាទៅវិញទៅមក ដោយក្នុងនោះក្រុមភ្ញៀវមានឱកាសច្រើនលើកផងដែរតែធ្វើមិនបានសម្រេច ដោយសារអ្នកចាំទី Marc-Andre ter Stegen សង្គ្រោះបាន។
ការខកចិត្តរបស់ Liverpool បានកើតឡើងបន្តបន្ទាប់ ក្រោយខ្សែប្រយុទ្ធឆ្នើម Messi សម្រេចគ្រាប់បាល់ដល់ទៅ២គ្រាប់ម្នាក់ឯងនៅនាទី ៧៥ និងនាទី៨២ ដែលជាការស៊ុតបាល់ពិន័យ (free kick) យ៉ាងល្អ។
ក្រុមអ្នកមានបុណ្យមានទុន៣គ្រាប់ដើម្បីយកទៅស៊ីសងគ្នាជាមួយហង្សក្រហមសម្រាប់ជំនួបកាត់សេចក្តីជើងទី២ នៅទឹកដី Anfield នៅថ្ងៃទី៨ ខែឧសភា ដើម្បីយកមួយក្រុមទៅវគ្គផ្តាច់ព្រ័ត្រ៕
Tag:
បាល់ទាត់
UEFA Champions League
Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com