កីឡាអន្តរជាតិ
អន្តរជាតិ
Casillas ទំនង​ត្រូវ​សម្រាក​ដល់​ចប់​រដូវ​កាល ក្រោយ​គាំងបេះដូង​ពេល​ហ្វឹកហាត់​
02, May 2019 , 3:35 pm        
រូបភាព
Iker Casillas អ្នកចាំទី​ក្រុម FC Porto មាន​អាការ​ធូរស្បើយ​បន្តិច​ហើយ និង​កំពុង​ទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នៅឯ​មន្ទីរពេទ្យ​នៅ​អេ​ស្ប៉ា​ញ បន្ទាប់ពី​គាំងបេះដូង​អំឡុងពេល​ហ្វឹក​ហាត​។


 
​អតីត​អ្នកចាំទី​ដៃ​ស្អិត​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង Real Madrid រូបនេះ មាន​បញ្ហា​សាច់ដុំ​បេះដូង​ធ្ងន់ធ្ងរ​នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា (​ម៉ោង​នៅ​កម្ពុជា​)​។ Casillas នឹងត្រូវ​ទទួល​ការវះកាត់​ដើម្បី​ព្យាបាល់​ជំងឺ​នេះ​ផងដែរ​។​
 
​ក្រោយ​ធូរស្បើយ Casillas វ័យ​៣៧​ឆ្នាំ​សារភាពថា​ខ្លួន​ពិតជា​មានការ​ភិតភ័យ​យ៉ាងខ្លាំង​មុន​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ លោក​ក៏បាន​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​ព្រួយបារម្ភ​ដោយ​បង្ហោះ​រូប​កំពុង​សម្រាក​លើ​គ្រែ​ជាមួយ​ស្មា​ម​ញញឹម​តាមរយៈ Twitter ផ្ទាល់​របស់ខ្លួន​។​
 
 
«​គ្រប់គ្នា​កំពុង​ស្ថិតក្រោម​ការតាមដាន​នៅទីនេះ​។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​ជម្នះ​វា​បាន​។ សូម​អរគុណ​ច្រើន​ចំពោះ​សារ និង​សេចក្តីស្រឡាញ់​»​។ អតីត​ប្រធាន​ក្រុម Real Madrid រូបនេះ​និយាយ​ដូច្នេះ​។​
 
​បើតាម​សេចក្តីប្រកាស​របស់​ក្លិប Porto នៃ​លី​គ​បាល់ទាត់​កំពូល​ព័រ​ទុយ​ហ្គា​ល់ Casillas ប្រហែលជា​ត្រូវ​សម្រាក​រហូត​បញ្ចប់​រដូវ​កាល​នេះ​តែម្តង​។ Porto ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ បណ្តោះអាសន្ន មាន​៧៨​ពិន្ទុ មាន​ភារកិច្ច​សំខាន់​ក្នុងការ​ប្រជែង​ពាន Primeira Liga ជាមួយ Befica ដែល​លើស​ខ្លួន​២​ពិន្ទុ ខណៈ​ការប្រកួត​សល់​៣​លើក​ទៀត​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​៕
 

Tag:
 ​បាល់ទាត់​
  Iker Casillas
  FC Porto
© រក្សាសិទ្ធិដោយ thmeythmey.com