កីឡាអន្តរជាតិ
អន្តរជាតិ
Man City ទម្លាក់ Man Utd ដើម្បីក្លាយជាក្លិបថ្លៃជាងគេនៅ Premier League
× ក្លិប Manchester City បានវ៉ាដាច់ក្លិប Manchester United ដើម្បីក្លាយជាក្លិបកីឡាបាល់ទាត់មានតម្លៃបំផុតក្នុងក្របខណ្ឌ Premier League។ នេះបើយោងតាមការសិក្សាថ្មីចុងក្រោយរបស់ (Football Finance) ដែលវាយតម្លៃលើតម្លៃក្លិបទាំង២០នៅរដូវកាលមុន ២០១៧-១៨។
ក្លិបមេឃខៀវមានតម្លៃ ២,៣៦៤ពាន់លានផោន (៣,០៧លានដុល្លារអាមេរិក) ដែលកើនចំនួន៥០០លានដុល្លារ ខណៈ Man Utd មានតំលៃ ២,០៨៧ពាន់លានផោន (២,៧១ពាន់លានដុល្លារអាមេរិក) ធ្លាក់ចុះតម្លៃចំនួន ៤៨៨លានដុល្លារ ។ ការធ្លាក់តម្លៃរបស់ក្រុមបិសាចក្រហមត្រូវបានគេមើលឃើញថាបណ្តាលមកពីប្រាក់ខែរបស់កីឡាករខ្ពស់ តែប្រាក់ចំណេញទាប។
Tottenham Hotspur ឈរនៅលេខរៀងទី៣ (២,៣៩ពាន់លានដុល្លារ) Liverpool ទី៤ (២,១០ពាន់លានដុល្លារ) Chelsea (២,១០ពាន់លានដុល្លារ) ដែលសុទ្ធតែកើនឡើងតម្លៃ ខណៈ Arsenal ធ្លាក់សល់ត្រឹម ១,៧៨ពាន់លានដុល្លារ ដោយសារមិនបានលេង Champions League។ ក្រៅពីក្រុមក្នុងចំណោម Top6 ក្លិប Burnley ដែលឈរនៅលេខ៧ ត្រូវបានចាត់ទុកថាជាក្លិបមានដំណើរការហិរញ្ញវត្ថុល្អជាងគេនៅ Premier League។
បើទោះជា Man Utd ធ្លាក់ទៅកាន់លំដាប់ទី២ក្នុងនាមក្លិបថ្ងៃជាងគេនៃលីគកំពូលអង់គ្លេសសម្រាប់រដូវកាល២០១៧-១៨ក្តី ប៉ុន្តែពួកនៅតែរក្សាការរកបានប្រាក់ចំណូលខ្ពស់ដដែល និងចំណាត់ថ្នាក់ទី៣ក្នុងចំណោមក្លិបទាំងអស់លើលោក ខណៈ Real Madrid លេខ២ ហើយ Barcelona ឈរកំពូលតារាង៕
Tag:
បាល់ទាត់
Premier League
Football Finance
Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com