ជាតិ
រថយន្ត
សេដ្ឋកិច្ច
រយៈពេល​៤​ខែ ក្រសួង​សាធារណការ ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាង​៥០​ម៉ឺន​ដុល្លារ​
04, May 2019 , 3:20 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
ក្រសួង​សាធារណការ បាន​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ចំនួន ៨៣៩ គ្រឿង ដោយ​ពិន័យ​ជា​ប្រា​ក់បាន​ចំនួន​ជាង ៥០ ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ ក្នុង​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំខែ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។

 
​របាយ​ការ​ប្រចាំខែ​របស់​ក្រសួង បាន​បង្ហាញថា ក្រសួង​បាន​ចាប់​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​ចំនួន​២១៥​គ្រឿង ដោយ​ពិន័យ​ជា​ប្រា​ក់បាន​ចំនួន ៥៣១,៩០០,០០០​រៀល​(​ជាង ១៣ ម៉ឺន​ដុល្លារ​) ក្នុង​ខែមករា ហើយ​បន្តសកម្មភាព​អនុវត្ត​ច្បាប់​ដដែល ដោយបាន​ផាកពិន័យ​លើ​រថយន្ត ២៤០ គ្រឿង ជា​ប្រាក់​សរុប​ចំនួន ៦៥៩,៣៥០,០០០​រៀល (​ជាង ១៦ ម៉ឺន​ដុល្លារ​)​ខែកុម្ភៈ​។  ចំណែក​នៅ​ខែ​មិនា​វិញ មន្ត្រី​ជំនាញ​ក្រសួង បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ២២៧ គ្រឿង ហើយ​ពិន័យ​ជា​ប្រាក់​សរុប​ចំនួន ៤៧៧,៣០០,០០០ រៀល (​ជិត ១២​ម៉ឺន​ដុល្លារ​) និង​ផាកពិន័យ​រថយន្ត​១៥៧​គ្រឿង បាន​ទឹកប្រាក់​សរុប​ចំនួន ៣៥២,៥៥០,០០០​រៀល (៨៨,១៣៧ ដុល្លារ​) នៅ​ខែមេសា​។ 
 
​គួររម្លឹកថា ក្នុង​ឆ្នាំ​២០១៨ ក្រសួង​សាធារណការ​បាន​ចុះ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាង​២៦០០​គ្រឿង និង​ផាកពិន័យ​ជា​ប្រាក់​បាន​ជាង​១​លាន​៥​សែន​ដុល្លារ​អាមេរិក​៕

Tag:
 រថយន្ត​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com