ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែនចូលរួមពិធីស្រាយបួសលើកទី៦ជាមួយសាសនិកឥស្លាមនៅថ្ងៃទី៧ ឧសភា
× ភ្នំពេញ៖ ដូចសព្វមួយដង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមពិធីអាហារស្រាយបួសជាមួយសាសនិកឥស្លាមកម្ពុជា តាមការរៀបចំរបស់គណៈកម្មាធិការរៀបចំពិធីនេះ។ នៅឆ្នាំនេះ សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចូលរួមក្នុងពិធីនេះនៅថ្ងៃទី៧ ខែឧសភា គឺដើមខែរ៉ម៉ាឌនតែម្ដង ដែលខុសប្លែកពីឆ្នាំមុនៗតែងធ្វើនៅពាក់កណ្ដាលនៃខែនេះ។
លោក សុះ មុះសិន សមាជិកនៃគណៈកម្មាធិការរៀបចំអាហារស្រាយបួសថ្នាក់ជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹងចូលរួមក្នុងពិធីស្រាយបួសលើកទី៦ ជាមួយសាសនិកឥស្លាមកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ដែលតាមគម្រោងនឹងមានអ្នកចូលរួមប្រមាណជាង ៥ពាន់នាក់។ តាមការបញ្ជាក់របស់លោក សុះ មុះសិន អ្នកចូលរួមទាំងអស់មានទាំងភ្ញៀវជាតិនិងអន្ដរជាតិ ដែលពិធីនេះរៀបចំនៅសាលមហាស្រព និងពិព័រណ៌កោះពេជ្រ។
គួររម្លឹកថា នេះជាឆ្នាំទី៦ហើយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសចូលរួមជាអធិបតីភាពជួបជុំពិសារអាហារស្រាយបួសក្នុងខែរ៉ម៉ាឌនជាមួយសាសនិកឥស្លាមកម្ពុជា។ ឆ្នាំទី១ ពិធីនេះត្រូវបានរៀបចំនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៤ ដែលមានអ្នកចូលរួមប្រមាណ ១,៤០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com