កីឡាអន្តរជាតិ
អន្តរជាតិ
១គ្រាប់របស់ Origi ជួយ Liverpool ឈ្នះ Newcastle ៣-២ ឡើងឈរកំពូលតារាងវិញ
× គ្រាប់បាល់ចុងម៉ោងរបស់ខ្សែប្រយុទ្ធ Divock Origi បានសង្គ្រោះ Liverpool ដើម្បីឈានទៅកាន់កំពូលតារាង Premier League វិញ តាមរយៈជ័យជម្នះដោយលទ្ធផល ៣-២ លើក្រុម Newcastle United នៅរាត្រីថ្ងៃទី៤ ខែមេសា។
ក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៅកីឡដ្ឋាន St James' Park ខ្សែការពារ Virgil Van Dijk បានតែតបាល់បញ្ចូលទីឲ្យក្រុមហង្សក្រហមនាំមុខ Newcastle ១គ្រាប់មុននៅនាទី ១៣ មុនពេល ខ្សែប្រយុទ្ធ Christian Atsu ស៊ុតតាមស្មើវិញនៅ៧នាទីបន្ទាប់។ ៨នាទីក្រោយមកទៀត Mohamed Salah បានសម្រេចគ្រាប់ទី២ឲ្យ Liverpool នាំមុខសារិកាព្រៃ ២-១ ដែលលទ្ធផលនេះបន្តរហូតចប់តង់ទី១។
ចូលដល់វគ្គទី២ នាទី៥៤ ខ្សែប្រយុទ្ធ Salomon Rondon បានបំប៉ោងសំណេញទី Liverpool ដែលជាគ្រាប់បាល់តាមស្មើរបស់ Newcastle ផងដែរ។
យ៉ាងណា Origi ដែលប្តូរចូលជំនួស Salah នៅនាទី៧៣ទៅហើយនោះ បានក្លាយជាវីរបុរសបន្ទាប់ពីរូបគេតែតបញ្ចូលទីឲ្យក្រុមលោក Jurken Klopp នៅនាទី៨៣ ដើម្បីឈ្នះ Newcastle ៣-២។
ជ័យជ្នះនេះ បាននាំ Liverpool ឡើងទៅកំពូលតារាងលីគកំពូលអង់គ្លេសប៉ុណ្ណោះអាសន្នវិញដោយនាំមុខគូប្រជែង Manchester City ចំនួន២ពិន្ទុ ប៉ុន្តែ Man City នៅសល់១ប្រកួតក្នុងដៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com