ជាតិ
សង្គមជាតិ
ក្រសួង​ធនធានទឹក ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ខ្យល់​កន្ត្រាក់ និងរ​ន្ទៈ ខណៈ​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​
05, May 2019 , 10:36 am        
រូបភាព
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និយាយថា អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា​កំពុងស្ថិត​នៅក្នុង​តំណាក់កាល​អន្តរកាល​ឆ្លង​ពីរ​រដូវប្រាំង​ចូល​រដូវវស្សា ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កំរិត​ពី​ខ្សោយ​ទៅ​បង្គួរ និង​មាន​តំបន់​ខ្លះ​មាន​ភ្លៀង​ច្រើន​។​

 
​ក្រសួង​ធនធានទឹក បាន​អះអាង​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ៥ ខែឧសភា​នេះ ថា រដូវវស្សា​នឹង​មកដល់​ចុងខែ​ឧសភា​នេះ​។ ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា​៖« មកដល់ពេលនេះ កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា រដូវវស្សា​នឹង​ឈានចូល​មកដល់​នៅ​ដើម​សប្តាហ៍​ទី​៣ នៃ​ខែឧសភា​ខាងមុខនេះ​»​។​
 
​ក្រសួង​បានស្នើ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ចំពោះ រ​ន្ទៈ និង​ខ្យល់​កន្ត្រក់ ដែល​បន្ត​កើតមាន​ផងដែរ​។ ខណៈ​ស៊ីត​ណ្ហ​ភាព​អតិបរិមា​ជា​មធ្យម មាន​ពី ៣៤ - ៣ ៧ អង្សារ​សេ​៕

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com