កីឡាជាតិ
ជាតិ
ព្រះខ័នរាជស្វាយរៀងស្វាគមន៍អង្គរថាយហ្គឺរដែលទាន់ស្គាល់ចាញ់ដូចគ្នា និងជំនួប៣ប្រកួតទៀត ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ សុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នា។ រូបថត CNCC
× ព្រះខ័នរាជស្វាយរៀងស្វែងរកជ័យជម្នះលើកទី៦របស់ខ្លួន ខណៈពួកគេត្រូវស្វាគមន៍ក្រុមកំពុងឡើងជើងអង្គរថាយហ្គឺរ ដែលមិនទាន់ស្គាល់បរាជ័យដូចគ្នានាសប្តាហ៍ទី៦។ នាជំនួបម៉ោង៦ផងដែរ ណាហ្គាវើលព្យាយាមប្រដេញពិន្ទុកំពូលតារាង ពេលប៉ះភ្នំពេញក្រោន ។ អាស៊ីអឺរ៉ុប ប៉ះ អគ្គិសនីកម្ពុជា ដែលមាន៦ពិន្ទុដូចគ្នា ខណៈបឹងកេតទៅលេងនៅទឹកដីយុវជនបាទី។
កម្មវិធីប្រកួតនៅថ្ងៃអាទិត្យ ទី៥ ខែឧសភា៖
-អាស៊ីអឺរ៉ុបយូណាយធីត ជួប អគ្គិសនីកម្ពុជា ម៉ោង៣និង៣០នាទី នៅកីឡដ្ឋានអេអ៊ីយូ ស្ពតផាក
-យុវជនបាទី ជួប បឹងកេត ម៉ោង៣និង៣០នាទី នៅកីឡដ្ឋានសាលាបាល់ទាត់ជាតិបាទី
-ព្រះខ័នរាជស្វាយរៀង ជួប អង្គរថាយហ្គឺរ ម៉ោង៦ល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង
-ណាហ្គាវើល ជួប ភ្នំពេញក្រោន ម៉ោង៦នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ
តារាងចំណាត់ថ្នាក់៖
១.ព្រះខ័នរាជស្វាយរៀង ១៥ពិន្ទុ (+១០)
២.វិសាខា ១៣ពិន្ទុ (+២១)
៣.ណាហ្គាវើល ១២ពិន្ទុ (+៨)
៤. អង្គរថាយហ្គឺ ១១ពិន្ទុ (+១៨)
៥.ក្រសួងការពារជាតិ ១១ពិន្ទុ (+១៣)
៦.បឹងកេត ១០ពិន្ទុ (+៩)
៧.អាស៊ីអឺរ៉ុបយូណាយធីត ៦ពិន្ទុ (-១)
៨.អគ្គិសនីកម្ពុជា ៦ពិន្ទុ (-៣)
៩.គិរីវង់សុខសែនជ័យ ៦ពិន្ទុ (-៣)
១០.ភ្នំពេញក្រោន ៦ពិន្ទុ (-៤)
១១.អគ្គស្នងការដ្ឋាននគរបាលជាតិ ៤ពិន្ទុ (-១០)
១២.សូលទីឡូអង្គរ ៣ពិន្ទុ (-៣)
១៣.យុវជនបាល់ទាត់ជាតិបាទី ៣ពិន្ទុ (-១០)
១៤. កំពង់ចាម ៣ពិន្ទុ (-៤៥)៕
© រក្សាសិទ្ធិដោយ thmeythmey.com