ជាតិ
ពីនេះ ពីនោះ
វិធី​លួង​ក្មេង​សម័យ​ឌីជីថល​!
05, May 2019 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ កាកគតិ​

-​អន​ឡាញ​វាយលុក​ ​ឥឡូវ​ម៉ែ​ពុក​ ​លែង​បំពេកូន​
​គេ​ប្រើ Tablet​ ​Ipad,Iphone​ ​សូម្បី​ជីដូន​
​លែង​បំពេរ​ចៅ​។​


 
-​អាវ៉ា​កុំ​យំ​ ​ពីមុន​ឲ្យ​នំ​ ​ឬ​ព​ចេញ​ក្រៅ​
​ឥឡូវ​ទូរស័ព្ទ​ ​លេង​ហ្គេម​ដល់​ក្តៅ​ ​ទម្រាំ​កូនចៅ​
​ព្រម​ញ៉ាំ​ព្រម​គេង​។​
 
-​ពេល​ញ៉ាំ​អាហារ ​ក្មេង​ខ្លះ​តវ៉ា​ ​ថា​សុំ​ហ្គេម​លេង​
​ទើប​គេ​ព្រម​ញ៉ាំ​ ​រួច​ចាំ​ចូល​គេង​ ​ខ្លះ​ឈ្លក់​វង្វេង​
​លេង​ភ្លេច​អាហារ​។​
 
-Scroll screen ឡើង​ចុះ​ ភ្នែក​ផ្តោត​ខ្លាច​ខុស​ ​បាត់​មាតិកា​
​ក្មេង​ខ្លះ​ខូច​ភ្នែក​ ​ដល់​ពាក់​វ៉ែនតា​ ​ហ្គេម​ទាញ​កុមារ​
​ឲ្យ​ឆ្ងាយ​ចំណង​។​
 
-​ញាតិមិត្ត​ជិត​ឆ្ងាយ​ ​ខ្លះ​លែង​ខ្វល់ខ្វាយ​ ​ពុក​ម៉ែ​ប្អូន​បង​
​ផ្តោត​តែ​អេក្រង់​ ​លែង​ចង់​សារ​សង​ ​ត្រូវ​អន​ឡាញ​ចង​
​បន្ទោស​នរណា​?
 
-​រឿង​អាសអាភាស​ ​ថែម​ពិបាក​ចៀស​ ​រូបភាព​ហិង្សា​
​អំពើ​ឆបោក​ ​ជេរ​បណ្តាសា​ ​រឿងនេះ​កុមារ​
​ងាយ​រងគ្រោះ​ក្រៃ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com