ជាតិ
រថយន្ត
សង្គមជាតិ
មន្ទីរសាធារណការខេត្តសៀមរាប ប្រាប់ឲ្យម្ចាស់រ៉ឺម៉កកង់បី PassApp ,Grap រៀនច្បាប់ចរាចរណ៍ផ្លូវគោកឥតគិតថ្លៃ
×
សៀមរាប៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ប្រាប់ឲ្យម្ចាស់យានយន្តដែលប្រកបរបរអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ត្រីចក្រយានយន្ត (PassApp, Grab) និងយានយន្តដែលមានកម្លាំងសេសចាប់ពី ១២៥ CCឡើង ឬម៉ូតូអគ្គិសនីលើសពី ១១KW ទៅចុះឈ្មោះចូលរៀនច្បាប់ចរាចរណ៍ផ្លូវគោក និងជំនាញបើកបរទោចចក្រយានយន្តដោយឥតគិតថ្លៃ ដើម្បីប្រឡងយកប័ណ្ណបើកបរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី២ ឧសភា។
ក្នុងសេចក្ដីជូនដំណឹងដដែល ការចាប់ផ្តើមទទួលចុះឈ្មោះគឺចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ គឺរយៈពេល៣ខែពេញ ដែលធ្វើនៅការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលមានទីតាំងស្ថិតនៅស្វាយធំ ឬទល់មុខមន្ទីរពេទ្យយោធភូមិភាគទី៤ នៅរៀងរាល់ម៉ោងធ្វើការ៕
© រក្សាសិទ្ធិដោយ thmeythmey.com