កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd អស់ឱកាសដណ្តើម Top4 ក្រោយស្មើ Huddersfield ១-១
× ក្រោយស្មើជាមួយក្រុមបាតតារាង Huddersfield Town ១-១ ក្រុមបិសាចក្រហម Manchester United បានអស់ឱកាសដណ្តើម Top4 រដូវកាលនេះហើយទោះសល់១ប្រកួត ក៏ដូចជាអស់កៅអីសម្រាប់លេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។
Man Utd រកបានតែ៦៦ពិន្ទុប៉ុណ្ណោះពីការប្រកួត៣៧លើកក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ ខណៈក្រុមលេខ៤ Tottenham Hotspur មាន៧០ពិន្ទុ។ ដូច្នេះការនាំមុខ៤ពិន្ទុហើយនៅសល់តែ១ប្រកួតទៀតនោះ មានន័យថាក្រុមលោក Ole Gunnar Solskjær នៅសល់តែកៅអីលេងនៅ UEFA Europa League រដូវកាលក្រោយប៉ុណ្ណោះ។
Chelsea ដែលទើបយកឈ្នះ Watford ក្នុងលទ្ធផល ៣-០ បានឡើងទៅកាន់ចំណាត់ថ្នាក់ទី៣បណ្តោះអាសន្នក្នុងតារាង Premier League វិញដោយរកបាន៧១ពិន្ទុ ពីការប្រកួត៣៧លើក។
ក្រុមដែលត្រូវប្រជែងតំណែង Top4 នៅសល់តែ៣ក្រុមប៉ុណ្ណោះ រួមមាន Chelsea, Spurs និង Arsenal ដែលមាន៦៦ពិន្ទុតែទើបប្រកួតបាន៣៦លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com