ការរលាកក្នុងរាងកាយ គឺជាប្រតិកម្មរបស់ប្រព័ន្ធភាពស៊ាំតបតទៅនឹងរបួស ឬការឆ្លងមេរោគ។ ជាធម្មតាការរលាកក្នុងរាងកាយមិននាំឲ្យមានផលអាក្រក់អ្វីឡើយ ប៉ុន្តែប្រសិនបើការរលាកមានលក្ខណៈរ៉ាំរ៉ៃអាចបង្កជំងឺផ្សេងៗ និងឡើងទម្ងន់។
ទោះជាយ៉ាងណា កុំបារម្ភ! ខាងក្រោមយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយប្រឆាំងការរលាក ៖
១. ផ្លែបឺរ
មានផ្ទុកជាតិខ្លាញ់ល្អ monounsaturated, ជាតិសរសៃ, វីតាមីន, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ដែលជួយទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយបានយ៉ាងប្រសើរ។
២. ខ្ញី
មានផ្ទុកសម្បូរទៅដោយសារធាតុ cytokines ដែលជួយប្រយុទ្ធប្រឆាំងការរលាករ៉ាំរ៉ៃក្នុងរាងកាយបានយ៉ាងប្រសើរ។
៣. ក្រូច
មានផ្ទុកជាតិប៉ូតាស្យូម, វីតាមីន C, កាល់ស្យូម, ជាតិសរសៃ និងសារធាតុ folate ដែលមិនត្រឹមតែជួយរក្សាសុខភាពបេះដូង និងសរសៃឈាមល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាកក្នុងរាងកាយផងដែរ។
៤. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B ដែលមិនត្រឹមតែមានប្រសិទ្ធិភាពកាត់បន្ថយរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនពង្រឹងសុខភាពបេះដូង និងខួរក្បាល។ ដូច្នេះចូរព្យាយាមទទួលទានត្រីសម្បូរខ្លាញ់ឲ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៥. តែបៃតង
តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ epigallocatechin-3-gallate និង polyphenols ជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយគួរឲ្យកត់សម្គាល់។
៦. ម្នាស់
ជាប្រភពដ៏ប្រសើរនៃសារធាតុ bromelain ដែលជួយបំបាត់ការឈឺចាប់ និងកាត់បន្ថយការរលាក។
៧. ស្រាក្រហម
មានផ្ទុកសារធាតុម្យ៉ាងហៅថា resveratrol ជួយប្រយុទ្ធប្រឆាំងនឹងការរលាក។ ការទទួលទានស្រាក្រហមជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់បានយ៉ាងប្រសើរ។ ប៉ុន្តែអ្នកត្រូវទទួលទានវាក្នុងកម្រិតមធ្យម គឺ ១ កែវក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង ២ កែវ សម្រាប់បុរស។
៨. សណ្ដែកសៀង
ក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធិភាពទប់ស្កាត់ និងកាត់បន្ថយអាការៈនៃការរលាកក្នុងរាងកាយ៕
ត្រួតពិនិត្យដោយ www.health.com.kh