ជាតិ
សង្គមជាតិ
ចិន បាញ់សម្លាប់ចិន នៅខេត្តព្រះសីហនុ
06, May 2019 , 5:10 pm        
រូបភាព
បុរសជាជនជាតិចិន (រូបក្នុងរង្វង់ក្រហម) ដេកស្លាប់ ក្រោយត្រូវបានបាញ់សម្លាប់និងទម្លាក់ចេញពីឡាន
បុរសជាជនជាតិចិន (រូបក្នុងរង្វង់ក្រហម) ដេកស្លាប់ ក្រោយត្រូវបានបាញ់សម្លាប់និងទម្លាក់ចេញពីឡាន
ជនជាតិចិន បានបាញ់សម្លាប់ជនជាតិគ្នាឯងម្នាក់ ឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ នៅល្ងាចថ្ងៃទី៦ ខែឧសភានេះ ក្នុងខេត្តព្រះសីហនុ។ តាមរយៈវីដេអូ ដែលបង្ហោះលើបណ្តាញសង្គម គេ ឃើញ ជនជាតិចិន ជាជនរងគ្រោះនោះ ត្រូវបានបាញ់ទម្លាក់ចេញពីរថយន្ត។



លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា សមត្ថកិច្ច ចាប់បានជនសង្ស័យមួយចំនួនហើយ។ ប៉ុន្តែ លោកស្នងការ ពុំបានបញ្ជាក់មូលហេតុនៃការផ្ទុះអាវុធនេះទេ ដោយលោក គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «យើងកំពុងចាត់ការរឿងនេះ»។

© រក្សាសិទ្ធិដោយ thmeythmey.com