កីឡាអន្តរជាតិ
អន្តរជាតិ
ក្រៅពី Cech និង Ramsey ក៏មាន Welbeck ផងដែរដែលត្រូវចែកផ្លូវពី Arsenal
×
Danny Welbeck នឹងចាកចេញពីក្លិប Arsenal នៅចុងបញ្ចប់រដូវកាលនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំលោក Unai Emery នៅថ្ងៃទី៥ ខែឧសភា។
Welbeck អាក់ខានបង្ហាញខ្លួនឲ្យ Arsenal ចាប់តាំងពីរូបគេរងរបួសបាក់ជើងអំឡុងការប្រកួត Europa League ទល់នឹងក្រុម Sporting CP កាលពីខែវិច្ឆិកាមក។ យ៉ាងណាក៏ដោយ បើទោះជាអតីតសមាជិកក្រុម Manchester United រូបនេះអាចត្រឡប់ចូលហ្វឹកហាត់វិញក៏ដោយក៏រូបគេមិនបានផ្តល់កិច្ចសន្យាថ្មីទៀតឡើយ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២៨ឆ្នាំរូបនេះបានរួមរស់ជាមួយកាំភ្លើងធំរយៈពេល៥រដូវមកហើយចាប់តាំងពីចាកចេញពីទឹកដី Old Trafford ក្នុងឆ្នាំ២០១៤។ Welbeck ត្រូវដល់កិច្ចសន្យាជាមួយ Arsenal នៅចុងបញ្ចប់រដូវកាល ២០១៨-១៩នេះហើយ។
Emery អ្នកចាត់ការ Arsenal បានបញ្ជាក់ក្នុងកិច្ចប្រជុំក្លិបថា Welbeck បានសម្រេចចិត្តចាកចេញពីទឹកដី Emirates ដោយរូបគេមិនផ្តល់កិច្ចសន្យាថ្មីឡើយ។
ក្រៅពី Welbeck មិត្តរួមក្រុម Arsenal របស់គេពីររូបទៀតរួមមានអ្នកចាំទី Petr Cech និង Aaron Ramsey ក៏នឹងចាកចេញពីក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៏នេះផងដែរ។ Cech នឹងចូលនិវត្តន៍ពីអាជីពអ្នកចាំទីរបស់ខ្លួនត្រឹមនេះ ខណៈ Ramsey ទៅចូលរួមជាមួយ Juventus ដោយចុះកិច្ចសន្យារយៈពេល ៤ឆ្នាំ៕
Tag:
បាល់ទាត់
Danny Welbeck
Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com