ជាតិ
សេដ្ឋកិច្ច
AFD ផ្តល់​ហិរញ្ញប្បទាន​ជាង​៣០​លាន​ដុល្លារ​ដល់​កម្ពុជា លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​អគ្គីសនី​
07, May 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ បានផ្តល់​ហិរញ្ញប្បទាន ២៩,១ លាន​អឺរ៉ូ (​ជាង​៣០​លាន​ដុល្លារ​អាមេរិក​) សម្រាប់​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​តាម​ប្រព័ន្ធ​ឆ្លាត​វៃ (Smart Grid) ដល់​កម្ពុជា​។ លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រលើ​គម្រោង​នេះ ជាមួយ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ ២០១៩​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា គម្រោង​នេះ​មាន​ទិសដៅ​ក្នុងការ​ពង្រឹង និង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​អគ្គិសនី​ឲ្យ​មាន​ការវិវត្ត​ទៅរក​ប្រព័ន្ធ​ឆ្លាត​វៃ ដែល​អាចជួយ​សម្រួល​យ៉ាងច្រើន​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី ហើយ​បង្កើន​ប្រសិទ្ធភាព និង​និរន្តរភាព​ក្នុងការ​ផ្គត់​ផ្គង​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​៕

© រក្សាសិទ្ធិដោយ thmeythmey.com