កីឡាជាតិ
ជាតិ
ត្បូងឃ្មុំ កោះកុង ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន​សម្តេច ហ៊ុន សែន​
07, May 2019 , 5:32 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមកោះកុង(អាវខៀវ)ជាមួយកំពត
សកម្មភាពប្រកួតរវាងក្រុមកោះកុង(អាវខៀវ)ជាមួយកំពត
ដោយ:
​ក្រុម​ម្ចាស់ផ្ទះ​ត្បូងឃ្មុំ និង​កោះកុង​បានឈ្នះ​កៅអី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​ក្រោយ​ពួកគេ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩​នេះ​។

 
​ជ័យជម្នះ ២-០ នៅលើ​ទឹកដី​ខ្លួនឯង​លើ​ក្រុម​ព្រៃវែង​នៅថ្ងៃនេះ គឺ​គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ត្បូងឃ្មុំ ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ជាមួយគ្នានេះ ក្រុម​ម្ចាស់ផ្ទះ​កោះកុង ក៏បាន​អមដំណើរ​ជាមួយ​ក្រុម​ត្បូងឃ្មុំ​ផងដែរ បន្ទាប់ពី​ពួកគេ​យកឈ្នះ​ភ្ញៀវ​កំពត​ក្នុង​លទ្ធផល ១-០ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តកោះកុង​។​
 
​ក្រុម​ទាំងពីរ​ត្រូវ​រង់ចាំ​ក្រុម​ពីរ​ផ្សេងទៀត​ក្នុងចំណោម​ក្រុម​សៀមរាប កែប កំពង់ធំ និង​រតនគិរី ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​កៅអី​វគ្គ​១/២ នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩៕      
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
  កោះកុង​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com