ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ទេ​ញ៉ាំ​អាហារ​ច្រើនៗ​? ផលវិបាក​ទាំងនេះ​អាច​នឹង​កើតឡើង​បើសិនជា​អ្នក​នៅតែ​បន្ត​
09, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​ធ្លាប់​ឆ្ងល់​អំពី​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​ឆ្អែតៗ​ពេក​ដែរ​ទេ​?


 
​ខាងក្រោម​នេះ​គឺជា​អ្វីដែល​អាច​នឹង​កើតឡើង​ចំពោះ​រាងកាយ​អ្នក​នៅពេល​ដែលមាន​ទម្លាប់​អាក្រក់​ញ៉ាំ​អាហារ​ច្រើនពេក​៖
 
​ក្រពះ​មិន​កិន​បានល្អ​
 
​ការដែល​ដាក់​ខ្នង​ចុង​ដើម្បី​គេង​ក្រោយពី​ញ៉ាំ​អាហារ​ច្រើនពេក​គ្មាន​អ្វីដែល​ដាក់​សម្ពាធ​ជាង​លើ​ក្រពះ​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​អាស៊ីត​ក្រពះ​កើនឡើង​ហើយ​ច្រាល​ឡើងទៅ​បំពង់ករ ដែលជា​ហេតុ​នាំ​ឲ្យ​ក្រហាយ​ដើមទ្រូង​បាន​។​ដូច្នេះ​យក​ល្អ​គួរតែ​អង្គុយ​ឲ្យ​ត្រង់​ឲ្យ​បានយូរ​តាមតែ​អាចធ្វើ​ទៅបាន​រហូតដល់​ភាពឆ្អែត​ខ្លាំង​ស្រាកស្រាន្ត​ទៅវិញ ឬ​យ៉ាងហោចណាស់​កន្លះ​ម៉ោង​អី​បាន​ហើយ​។​
 
​ថាមពល​
 
​តើ​អ្នកមាន​ដឹងថា​ហេតុអ្វី​បានជា​អ្នកមាន​អារម្មណ៍​ងងុយគេង​ក្រោយពី​ញ៉ាំ​ឆ្អែត​ទេ​? ដើម្បី​សម្រួល​ដល់​ការរំលាយ​អាហារ​ក្រោយពី​ញ៉ាំ​អាហារ​ពេលយប់​ដ៏​ច្រើន​នោះ​ឈាម​នឹង​រត់​ចូលទៅក្នុង​ក្រពះ​ច្រើន ដែល​អាចធ្វើ​ឲ្យ​អស់កម្លាំង​។ រឿងនេះ​អាច​ប្រើពេល​រហូតដល់​២​ម៉ោង​ឯណោះ​។ 
 
​អ័រម៉ូន​
 
​អ័រម៉ូន​មួយ​ឈ្មោះថា​Leptin គឺជា​អ័រម៉ូន​ឆ្អែត​។ វា​ត្រូវបាន​ផលិត​ចេញ​ដោយ​កោសិកា​ខ្លាញ់​និង​ដឹកជញ្ជូន​ក្នុង​ចរន្តឈាម​ទៅ​ឲ្យ​ខួរក្បាល ដើម្បី​បញ្ជូន​សញ្ញា​ថា លែង​ឃ្លាន​ទៀតហើយ​។​ដូច្នេះ​នៅពេល​រឿងនេះ​កើតឡើង​ហើយ ចូរ​ឈប់​ញ៉ាំ​ទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com