ជាតិ
នយោបាយជាតិ
ពិធីប្តូរតំណែងអភិបាលខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅនៅថ្ងៃទី១០ ឧសភា រូបពីហ្វេសប៊ុកលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ
× ភ្នំពេញ៖ ពិធីប្តូរតំណែងអភិបាលខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅនៅថ្ងៃទី១០ ឧសភា ក្រោមវត្តមានសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តំណែងរបស់លោក សួន បរវ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវជំនួសដោយលោក អ៊ំ រាត្រី អភិបាលរងខេត្ត។
លិខិតរបស់ក្រសួងមហាផ្ទៃ បានសម្រេចកំណត់យកថ្ងៃទី១០ ឧសភា រៀបចំពិធីប្រកាសផ្ទេរ និងតែងតាំងជំនួសនេះ។ ការផ្ទេរតំណែងនេះ ធ្វើឡើងភ្លាមៗក្រោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើថ្វាយសំណើទៅព្រះមហាក្សត្រសុំព្រះអង្គ ដកលោក សួន បរវ ចេញពីតំណែងអភិបាលខេត្តបន្ទាយមានជ័យ ដោយដាក់លោក អ៊ំ រាត្រី ជំនួសវិញ។
ការថ្វាយសំណើនេះ គឺធ្វើឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវស្នេហាររវាងលោក សួន បវរ និង នារីម្នាក់នៅខេត្តបន្ទាយមានជ័យ។ ថ្មីៗនេះ មាននារីម្នាក់ បានបង្ហោះរូបរបស់នាងជាមួយលោក សួន បរវ នៅលើបណ្តាញសង្គម ហើយអះអាងថា នាង និង លោក សួន បវរ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com