ជាតិ
សង្គមជាតិ
រកឃើញរំសេវជាច្រើន ក្នុងក្រុមហ៊ុនរកស៊ីរ៉ែនៅកំពង់ធំ រំសេវ ដែលសមត្ថកិច្ចរកឃើញ (រូបពីលោក ឈុំ សុជាត)
× កម្លាំងនគរបាល បានរកឃើញរំសេវជាច្រើន នៅក្នុងភូមិ កំណប់ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ បច្ចុប្បន្ន រំសេវទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ច។
នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រាប់សារព័ត៌មានថ្មីៗថា សមត្ថកិច្ច បានរកឃើញរំសេវទាំងនោះ នៅក្នុងក្រុមហ៊ុនរុករករ៉ែ ដែលមានម្ចាស់ជាយោធា។ លោក បញ្ជាក់យ៉ាងដូច្នេះថា «ជាការធ្វើអាជីវកម្មសុទ្ធសាធ មិនពាក់ព័ន្ធអីនឹងភេរវកម្មទេ»។
អ្នកនាំពាក្យ បកស្រាយថា គេ អាចយករំសេវទាំងនោះ ទៅបំផ្ទុះថ្មនិងភ្នំជាដើម ហើយសម្រាប់ ក្រុមហ៊ុនរុករករ៉ែ គឺគេប្រើរំសេវទាំងនោះ ដើម្បីបំផ្ទុះរករ៉ែ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានព័ត៌មានថា រំសេវទាំងនោះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយសមត្ថកិច្ច នឹងស្រាវជ្រាវបន្តទៀត។ លោក សង្កត់ធ្ងន់បែបនេះថា «អាជីវកម្មនេះ មានការចុះបញ្ជីត្រឹមត្រូវ មិនខុសច្បាប់អីទេ»៕ © រក្សាសិទ្ធិដោយ thmeythmey.com